ព័ត៌មាន
អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
អតីតពលករមកពីប្រទេសថៃ ចំនួន២៣នាក់ បានទទួលវិញ្ញាបនបត្របញ្ជាក់ពីជំនាញ ជាងទឹក ជាងភ្លើង ជាងកំបោរ និងការរៀបការ៉ូ ខណៈដែលពួកគាត់ បានធ្វើតេសជាប់ជាស្ថាពរ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាថ្ងៃទី១ខែឧសភាឆ្នាំ២០២៦នេះ ។
ឯកឧត្ដម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ពលករ ដែលធ្វើការនៅប្រទេស ហើយបានត្រឡប់មកកម្ពុជាវិញគឺពួកគាត់មានតែបទពិសោធន៍ និងជំនាញពីមុន ប៉ុន្ដែគ្មានការបញ្ជាក់ពីចំណេះដឹង ខណៈដែលពួកគាត់ កំពុងធ្វើការងារនៅក្រុមហ៊ុន។ ឯកឧត្ដមបន្ដថា គោលដៅ RPL របស់រាជរដ្ឋាភិបាល គឺដើម្បីអភិវឌ្ឍធនធានមនុស្ស បង្កើតផលិតភាព និងភាពប្រកួតប្រជែង បំប្លែងបទពិសោធន៍ការងារ ទៅជាវិញ្ញាបនបត្រផ្លូវការ ជាពិសេសវាយតម្លៃអតីតពលករខ្មែរមកពីប្រទេសថៃ, ជំហានទី១ចំនួន ១០.០០០នាក់។ ការរៀបចំធ្វើតេស្ត RPL ជូនអតីតពលករមកពីប្រទេសថៃដោយមិនគិតថ្លៃ ធ្វើឡើងទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ក្នុងការផ្តល់នូវជំនាញ និងការអនុវត្តន៍លើមុខជំនាញចំនួន៨ ដែលអាចយកទៅប្រើប្រាស់ដើម្បីទទួលបានឱកាសការងារល្អសម្រាប់ចំណូលល្អជាងមុន។ ការធ្វើតេស្តជំហានទី១នេះ ធ្វើឡើងនៅតាមរាជធានី ខេត្ត នៃគោលដៅចំនួន៦។ ឯកឧត្តមបន្ដថា នឹងបន្តទៅជំហានទី២ទៀតជាមួយនឹងការបន្តផ្តួចផ្តើមបន្ទាប់ពីការដាក់ឱ្យអនុវត្តក្នុងវិធីសាកល្បងនេះ។
ឯកឧត្ដមបញ្ជាក់ថា លោកបណ្ឌិត បានបញ្ជាក់ថា ការធ្វើតេស្តសមត្ថភាពនេះ រួមមាន៖ ការងារកំបោរ ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការងាររន្ទា ការដំឡើងសរសៃដែក។ ឯកឧត្តមបានណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រមួយចំនួនឱ្យស្គាល់ RPL ជាមូលដ្ឋានក្នុងការកំណត់ជ្រើសរើស និងប្រាក់ឈ្នួល។ បើកឱកាសការងារឱ្យពលករមកពីប្រទេសថៃ និងអនុញ្ញាតឱ្យវិស្វករ ឬបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាល និងក្លាយខ្លួនជាអ្នកវាយតម្លៃ។ ពង្រីកការផ្សព្វផ្សាយ RPL ឱ្យគ្រប់ដល់ទីកន្លែង (តំបន់ជនបទ និងព្រំដែន)។ ការធ្វើតេស្ត RPL ផ្តល់ឱកាសដល់បុគ្គលិកកំពុងធ្វើការ និងមានជំនាញពុំទាន់មានការងារ ឱ្យទទួលស្គាល់ជំនាញជាផ្លូវការ ឬគុណវុឌ្ឍរបស់ពួកគាត់។ សម្រាប់អតីតពលករមកពីប្រទេសថៃ និងទទួលបានការទទួលស្គាល់សម្ថតភាព, ឱកាសការងារ ចំនេញពេលវេលា និងថវិកា ក្លាយជាពលករក្នុងប្រព័ន្ធ និងទទួលបានអត្ថប្រយោជន៍ពី ប.ស.ស. នឹងបង្កើនជំនឿទុកចិត្តលើខ្លួនឯង ក៏ដូចជាជំនាញការសិក្សាពេញមួយជីវិត, រឺឯអ្នកវិនិយោគវិញនឹងបានយល់ដឹងពីកម្រិតជំនាញរបស់បុគ្គលិកភ្លាមៗ និងកាត់បន្ថយលើការចំណាយពេលបណ្តុះបណ្តាល ធានាស្តង់ដា និងគុណភាព នឹងបង្កើតទំនុកចិត្តវិនិយោគ ជាពិសេសអាចបង្ហាញដៃគូពីកម្លាំងកម្មករមានជំនាញស្តង់ដា។
RPL គឺជាកម្មវិធីដែលរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារកំពុងតែយកចិត្តទុកដាក់ខ្ពស់សម្រាប់ផ្ដល់ការធ្វើតេស្តទទួលស្គាល់សមត្ថភាពជំនាញ ក្នុងវិស័យសំណង់ចំនួន ៨មុខ ជូនដល់អតីតពលករមកពីថៃដោយឥតគិតថ្លែចំនួន ១ម៉ឺននាក់ក្នុងជំហានទី ១ ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការស្វែងរកការងារនៅក្នុងស្រុកផង និងនៅក្រៅប្រទេសផង ដូចជានៅសិង្ហបុរី ដែលកំពុងតែត្រូវការកម្លាំងកម្មករជំនាញផ្នែកសំណង់។ RPL គឺដើម្បីប្រែក្លាយពី «សញ្ញាឃើញ» ទៅជាវិញ្ញាបនបត្រជាផ្លូវការ ក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើន ផលិតភាព និងភាពប្រកួតប្រជែង និងជួយអតីតពលកររកការងារល្អនិងមានប្រាក់ចំណូលកាន់តែខ្ពស់៕
អត្ថបទ៖ ឈិត សាវី





-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន