ព័ត៌មាន
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
គិតត្រឹមចុងខែមីនា ឆ្នាំ២០២៦នេះ ចំនួនរោងចក្រ សហគ្រាសនៅកម្ពុជាបានកើនដល់៤៧ ០២៩ សហគ្រាស ដែលបានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង។ នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។

លោក ស៊ុន មេសា បានថ្លែងថា៖«រោងចក្រ សហគ្រាសនៅកម្ពុជា គិតត្រឹមថ្ងៃទី ៣១ ខែមីនានេះ រោងចក្រ សហគ្រាសបានកើនឡើងពីចំនួន ៤៦ ៦៤៩ ដល់ចំនួន ៤៧ ០២៩ ក្នុងចុងឆ្នាំ ២០២៦ រោងចក្រ សហគ្រាស មានន័យថា រោងចក្រសហគ្រាសយើងមានការកើនឡើងចំនួន ៣៨០ សហគ្រាស បើធៀបនឹងឆ្នាំមុន»។

ទន្ទឹមនឹងការកើនឡើងចំនួនរោងចក្រសហគ្រាសនេះបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋប្រមាណជាង ៧ម៉ឺននាក់មានការងារធ្វើ។ មិនតែប៉ុណ្ណោះ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រសួងការងារ តែងតែយកចិត្តទុកដាក់ ផ្តល់តម្លៃ លើកកម្ពស់សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ផ្សេងៗ ទាំងអ្នកធ្វើការក្នុងប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ធ្វើយ៉ាងណាធានាឱ្យបាននូវឱកាសស្មើៗគ្នា ការងារសមរម្យ លក្ខខណ្ឌការងារ និងប្រាក់ឈ្នួលសមរម្យ ទំនាក់ទំនងវិជ្ជាជីវៈល្អ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានសាទរចំពោះកំណើនចំនួនរោងចក្រ សហគ្រាសនៅត្រឹមដើមឆ្នាំ ២០២៦នេះ ដែលនេះសបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃសង្គ្រាមឈ្លានពានពីប្រទេសថៃមកលើទឹកដីកម្ពុជាយ៉ាងណាក្តី ក៏ដូចជា វិបត្តិប្រេងឥន្ធនៈសកលយ៉ាងណាក្តី ក៏កម្ពុជានៅតែមានកំណើននៃការមកបណ្ដាក់ទុននិយោគថ្មីៗបន្ថែមលើគ្រប់វិស័យមកលើកម្ពុជា។
លោកថ្លែងថា«នៅពេលដែលមានរោងចក្រកាន់តែច្រើន នោះឱកាសការងារ និងការប្រកួតប្រជែងក្នុងការទាក់ទាញកម្លាំងពលកម្ម គឺកាន់តែកើនឡើង អត្ថប្រយោជន៍នានា ត្រូវបានផ្តល់បន្ថែមប្រសើរជាងមុនជូនដល់បងប្អូនកម្មករនិយោជិតជាក់ជាមិនខាន ជាពិសេសអតីតពលកររបស់យើង គាត់អាចនឹងទទួលបានឱកាសការងារកាន់តែច្រើនជាងមុន ហើយមានការប្រកួតប្រជែងទៅលើទីផ្សារការងារកាន់តែល្អប្រសើរ»។
ទន្ទឹមនេះ លោក ហ៊ន គឹមហុក ប្រធានសហព័ន្ធសហជីពឯករាជ្យកម្ពុជា មើលឃើញថា កំណើនរោងចក្រសហគ្រាស ដែលបានដំណើរការបន្ថែមទៀតនៅកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យការងារនៅកម្ពុជា។ លើសពីនេះ គឺបង្ហាញថា អ្នកវិនិយោគទុកចិត្តលើកត្តាសុខសន្តិភាពពេញលេញ និងបរិយាកាសវិនិយោគមានអំណោយផលល្អ។
លោកថ្លែងថា «ការកើនឡើងរោងចក្រសហគ្រាសនេះ មានន័យថា ប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ និងបរិយាកាសវិនិយោគល្អ ដែលទាក់ទាញអ្នកវិនិយោគមកបណ្ដាក់ទន់ ដែលជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល ជំរុញកំណើនសេដ្ឋកិច្ចជាតិ»។
ពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិមុន ក៏ដូចជាអាណត្តិថ្មីនេះ តែងធ្វើការទាក់ទាញអ្នកវិនិយោគថ្មីៗ ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ រដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត លើកកម្ពស់លក្ខខណ្ឌការងារ ដំឡើងប្រាក់ឈ្នួល និងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើន៕



-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន