ព័ត៌មាន
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ការអភិវឌ្ឍរបស់កកម្ពុជាលើគ្រប់វិស័យ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃក្ដី។
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា យុទ្ធសាស្ត្របញ្ចកោណដំណាកកាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តដំណើរទៅមុខដោយជានិច្ចដោយឥតបង្អែរបង្អង់។ ជាក់ស្តែង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដើម្បីទ្រទ្រង់កំណើននៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិនិងកំណើនសេដ្ឋកិច្ចជាតិ គឺជាវិស័យអាទិភាពមួយដែលត្រូវបានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមបានបន្តថា សម្តេចធិបតីបន្តថា ទន្ទឹមនឹងការធ្វើទំនើបកម្មបចេ្ចកវិទ្យានិងសម្ភារ:,បុគ្គលិកនិងមន្ត្រីទាំងអស់ដែលបម្រើការក្នុងវិស័យកំពង់ផែក៏ត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំដែរដើម្បីជួយដល់ការពង្រឹងគុណភាពនៃកំពង់ផែ និងសេដ្ឋកិច្ចជាតិ ពិសេសការទទួលបាននូវការជឿជាក់ពីបណ្តាប្រទេសនានា លើការរៀបចំនិងទុកដាក់ក៏ដូចជាការដឹកជញ្ជូនទូកុងតឺន័រចេញពីកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា ក្រៅពីវិស័យហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ វិស័យផ្សេងៗទៀតដែលមាននៅក្នុងមុំទាំង៥នៃយុទ្ធសាស្ត្របញ្ចកោណក៏ដូចជាកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច រួមទាំងអាទិភាពន្លឹះ និងវិធានការគន្លឹះ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីជាកម្ពុជា ជួបប្រទះនឹងការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសថៃនៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននិងបើទោះបីជាពិពភលោកកំពុងជួបប្រទះនឹងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសាកលក៏ដោយ។ នេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពធន់ខ្លាំងឡើងជាលំដាប់៕




-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប