ព័ត៌មាន
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៦ នេះ បាន ទទួលសមាជិកថ្មីជិត ១ ០០០នាក់ ពីសង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ភ្ជាប់ជាមួយការទទួលសមាជិកថ្មីនេះ ក៏មានការសម្ពោធស្នាក់ការគណបក្ស ដែលធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចការផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេច ធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស។
ឯកឧត្តម បានអរគុណទៅសមាជិកថ្មីទាំងអស់ ដែលសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយឯកឧត្តម ក៏បានកោតសសើរដល់កិច្ចប្រឹងប្រែងរបស់ក្រុមការងារគណបក្ស នៅសង្កាត់រការធំ ក្រុងច្បារមន។
ក្នុងការទទួលសមាជិកថ្មីនេះដែរ ឯកឧត្តម បានលើកឡើង ៣ចំណុច ធំ ពីអ្វីដែលគណបក្សសម្រេចបានសម្រាប់ប្រជាពលរដ្ឋ។ ចំណុចទី ១ ជាការរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម បញ្ចប់របប ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ និងនាំមកជីវិតថ្មីសម្រាប់ប្រជាពលរដ្ឋដែលឆ្លងកាត់សម័យនោះ។
ចំណុចទី ២ ជាការនាំមកសន្តិភាព និងឯកភាពជាតិពេញលេញ ដែលផ្ដើមចេញពីនយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមផ្ទៃក្នុងរវាងខ្មែរនិងខ្មែរ ដែលអូសបន្លាយរយ:ពេលជាច្រើនឆ្នាំ។
ចំណុចទី ៣ ជាការកសាងជាតិ ដែលត្រូវចាប់ផ្ដើមពីបាតដៃទទេ ចាប់ផ្ដើមពីចំណុចសូន្យ ក្រោយរបបប្រល័យពូជសាសន៍បានបំផ្លាញគ្រប់យ៉ាង។
សម្រាប់ការចូលរួមជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ពួកគាត់ម្នាក់ៗ ចូលរួមដោយពេញចិត្ត។ ពេញចិត្តចំពោះ សកម្មភាពរបស់គណបក្ស ដែលបានធ្វើសម្រាប់ជាតិ និងប្រជាពលរដ្ឋ។ ពួកគេមើលឃើញពីការការអភិវឌ្ឍ ទាំងថ្នាក់ជាតិ ក៏ដូចជាការអភិវឌ្ឍថ្នាក់មូលដ្ឋាន ហើយក៏មើលឃើញពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងចំពោះសមាជិកថ្មីដែរថា គណបក្សប្រជាជនកម្ពុជា មិនទៅណាចោលប្រជាជនកម្ពុជានោះទេ។ ប្រជាពលរដ្ឋអាចពឹងពាក់បានគ្រប់ពេលវេលា។
អត្ថបទ.គឹមហុក









-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន7 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប