ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនក្នុងកិច្ចប្រជុំអាស៊ាននាចុងសប្ដាហ៍នេះនៅហ្វីលីពីន
តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាចុងសប្ដាហ៍នេះ ខណៈសម្តេចធិបតីក៏នឹងមានជំនួបទ្វេភាគីជាមួយជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់ BTV នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។ ហើយកិច្ចប្រជុំអាស៊ានេះ ជាធម្មតាមានរបៀបវារៈសម្រាប់កិច្ចពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំរបស់អាស៊ាន ដោយក្នុងនោះនិយាយអំពីការកសាងសហគមន៍អាស៊ាន និងមានការផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហានៅមជ្ឈឹមបូព៌ា។ នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងមានជំនួបទ្វេភាគីជាមួយប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអមដំណើរទៅជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ព្រោះនៅក្នុងនោះក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំសន្និសីទអាស៊ាននៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដែលដឹកនាំដោយប្រទេសហ្វីលីពីន ប្រធានអាស៊ានប្តូរវេន ដោយក្នុងនោះរបៀបវារៈដែលនឹងលើកយកមកពិភាក្សា គឺពាក់ព័ន្ធបញ្ហាភូមិសាស្ត្រនយោបាយដែលកំពុងតែមានការប្រែប្រួល ក៏ដូចជាបញ្ហាសន្តិសុខ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការពង្រឹងនូវថាមពល ការពង្រឹងនូវការសម្របសម្រួលដឹកជញ្ជូនជាដើម។ ហើយនៅថ្ងៃទី៧ ខែឧសភា នឹងមានការរៀបចំកិច្ចប្រជុំជាមុននៅរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និងនៅថ្ងៃទី៨ ខែឧសភា នឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួម។ ដែលនេះគឺជាការជួបគ្នាលើកដំបូងរវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ដោយរំពឹងថានឹងមានការពិភាក្សាអំពីបញ្ហាជម្លោះព្រំដែន និងបញ្ហាថៃឈ្លានពានមកលើកម្ពុជាផងដែរ៕ អត្ថបទ៖ វង្ស សុភាព

-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន7 days agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន
-
ព័ត៌មាន7 days agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១