ព័ត៌មាន
អភិបាលខេត្តចំនួន៤ រួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ «ព្រៃឡង់» ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព!
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយអភិបាលខេត្តទាំង៣ រួមមានកំពង់ធំ ស្ទឹងត្រែង និងក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយបងប្អូនតំណាងបណ្ដាសហគមន៍តំបន់ការពារធម្មជាតិ «ព្រៃឡង់» ចំនួន ២១សហគមន៍ ក្នុងភូមិសាស្ត្រខេត្តទាំងបួន ព្រមទាំងបានស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ព្រមទាំងបញ្ហាប្រឈមនានាដើម្បីស្វែងយល់ស៊ីជម្រៅអំពីឧបសគ្គដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងបេសកកម្មការពារ និងអភិរក្សធនធានធម្មជាតិ។
ជំនួបដ៏មានសារៈសំខាន់នេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់មនោសញ្ចេតនារវាងថ្នាក់ដឹកនាំខេត្ត ជាមួយបងប្អូនសហគមន៍ បង្កើនកិច្ចសហការអន្ដរខេត្ត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍អោយមានចីរភាព ក៏ដូចផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនសហគមន៍ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិឱ្យបានគង់វង្ស។










-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត