ព័ត៌មាន
អ្នកជំនាញ៖ កម្ពុជានៅតែបន្តស្រូបយកការវិនិយោគ ក្រោមបរិយាកាសអំណោយផលផ្សេងៗ
អ្នកជំនាញក្នុងអាជីវកម្មមើលឃើញថា ប្រទេសកម្ពុជា នៅតែបន្តស្រូបយកការវិនិយោគិនជាតិ-អន្តរជាតិ មកបណ្តាក់ទុនក្រោមបរិយាកាសអំណោយផល ខណៈកម្ពុជានៅទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA ពីអឺរ៉ុប (លើទំនិញមួយចំនួនសម្រាប់ការនាំចេញ), និងទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីប្រទេសអង់គ្លេស រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗជាច្រើនទៀត ក្រោមបរិយាកាសលើកកម្ពស់ដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាលផងដែរ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីបរិយាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ថា ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយចម្បងៗជា ច្រើន ដើម្បីធានានូវស្ថិរភាពនយោបាយ និងម៉ាក្រូហិរញ្ញវត្ថុ, ការខិតខំដើម្បីលំនឹងជីវភាពប្រជាជន, ការជំរុញពិពិធកម្មសេដ្ឋកិច្ច និង ការអភិវឌ្ឍប្រភពថ្មីនៃកំណើន, ការពង្រឹងបរិយាកាសវិនយោគ និងលើកកម្ពស់វិស័យឯកជន រួមទាំងការរបន្តបង្រ្កាបសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ការអភិវឌ្ឍធនធានមនុស្សនិងសង្គម និងការជំរុញបរិវត្តកម្មឌីជីថលនិងការអភិវឌ្ឍបៃតងជាដើម។
អ្នកឧកញ៉ា បន្តថា ក្រៅពីគោលការណ៍ខាងលើនេះ អ្វីដែលកំពុងក្លាយជាមូលដ្ឋានសំខាន់ គឺកម្ពុជានូវទទួលបាន EBA នៅ លើការនាំចេញទំនិញមួយចំនួនពីសហភាពអឺរ៉ុប, ការទទួលបាននូវភាពប្រព័ន្ធអនុគ្រោះពន្ធ GSP ពីចក្រភពអង់គ្លេស, កិច្ចព្រម ព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗទៀត ដែលសុទ្ធសឹងជាមូលដ្ឋានបង្កើតទំនុកចិត្តដល់វិនិយោគិនជាតិ និង អន្តរជាតិមកបណ្តាក់ទុននៅកម្ពុជា ផលិតដើម្បីបម្រើដល់ទីផ្សារនាំចេញ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាទទួល បានការចុះបញ្ជីគម្រោងវិនិយោគ មានចំនួនសរុប ៦៣០ ក្នុងទុនវិនិយោគសរុប ១០ ប៊ីលានដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ ២០២៦ នេះ កម្ពុជាក៏នៅតែទទួលបានឱកាសវិនិយោគជាបន្តបន្ទាប់ទៀត។
សូមបញ្ជាក់ថា ជុំវិញការវិនិយោគនេះ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការចុះបញ្ជីដោយអនុ- គណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត មានចំនួន ១៤៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះគម្រោងចំនួន ៩៥ ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦០ គម្រោង និង ក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៥គម្រោង) និងគម្រោងចំនួន ៥១ ចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត គម្រោងវិនិយោគទាំងនោះរួមមាន៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលខ្យល់, គម្រោងវិនិយោគបង្កើតរោងចក្រផ្តុំដំឡើងរថយន្ត, ផ្គុំដំឡើងម៉ូតូ, និងផលិតសំបកកង់រថយន្តជាដើម៕អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត