ព័ត៌មាន
រដ្ឋសភាកម្ពុជា ប្រាប់ឡាវ ថា ទោះថៃលុប MOU ២០០១ ជាឯកតោភាគី តែកម្ពុជានៅតែរក្សាជំហរដោះស្រាយទំនាស់ផ្អែកលើច្បាប់អន្ដរជាតិ
ប្រធានរដ្ឋសភាជាតិកម្ពុជា បានថ្លែងប្រាប់ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ថា បើទោះបីជាភាគីថៃ សម្រេចលុប MOU ២០០១ ជាឯកតោភាគីក្ដី តែកម្ពុជា នៅតែរក្សាជំហរដោះស្រាយតំបន់ត្រួតស៊ីគ្នាដែនសមុទ្រ ដោយផ្អែកលើច្បាប់អន្ដរជាតិ។
ប្រសាសន៍របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើង នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងឱកាសអនុញ្ញាតជូនឯកឧត្ដម សនសៃ វ៉ានណាសៃ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ទើបតែងតាំងថ្មី ប្រចាំកម្ពុជា។
ឯកឧត្ដម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភាកម្ពុជា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើម សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តឯកឧត្ដម ឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំ។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចប្រធានរដ្ឋសភា បានជម្រាបជូនអំពី ការសម្រេចលុបចោល ជាឯកតោភាគី របស់គណៈរដ្ឋមន្រ្ដីប្រទេសថៃ នូវអនុស្សារណៈ នៃការយោគយល់គ្នារវាងកម្ពុជា និងថៃ (MOU 2001) ស្ដីពីដែនសមុទ្រ នៃប្រទេសទាំងពីរ។ សម្ដេចប្រធាន បានបញ្ជាក់ថា កម្ពុជា សោកស្ដាយ ចំពោះការសម្រេចជាឯកតោភាគី ហើយនឹងប្រើប្រាស់យន្ដការ នៃការផ្សះផ្សារ ដោយចាប់បង្ខំ ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ (UNCLOS) នៅក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រ ជាមួយប្រទេសថៃ។ ជំហររបស់កម្ពុជា គោរពច្បាប់អន្ដរជាតិ ដោះស្រាយបញ្ហាដោយសន្ដិវិធី និងគោរព ឲ្យតម្លៃខ្ពស់បំផុត លើសុខសន្ដិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្ដម សនសៃ វ៉ានណាសៃ បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្ដេចប្រធានរដ្ឋសភា និងប្ដេជ្ញាចិត្ត នៅក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ឲ្យសម្រេចបានលទ្ធផលល្អប្រសើរ បម្រើដល់ប្រយោជន៍ នៃប្រទេសទាំងពីរ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ហើយពាក់ព័ន្ធ នឹងការលុប នូវអនុស្សរណៈ នៃការយោគយល់គ្នា រវាងកម្ពុជា និងថៃ (MOU 2001) ស្ដីពីដែនសមុទ្រ ឯកឧត្ដម អះអាងថា នឹងបន្តតាមដានករណីនេះ ដោយយកចិត្តទុកដាក់ផងដែរ៕
អត្ថបត ៖ លៀ ស៊ីណា








-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 day agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត