ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់អ្នកពាក់ព័ន្ធ ជំរុញបង្កើត MSME ក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីតភ្ជាប់វិស័យនេះទៅរោងចក្រ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ស្នើដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិចារណារបង្កើត តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅក្នុងឬជិតតំបន់សេដ្ឋកិច្ចនានា ក្នុងគោលដៅតភ្ជាប់វិស័យនេះទៅរោងចក្រ សហគ្រាស នានា ដើម្បីជំរុញពង្រីកខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងការអញ្ជើញចូលរួម ជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ នៃវេទិកាវិនិយោគកម្ពុជា រៀបចំឡើងដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ នេះថា ជុំវិញសហគ្រាសធុនតូច និងមធ្យម (MSME) ចាប់ពីឆ្នាំ២០២៩ បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសដែលមានការ ភិវឌ្ឍតិចតួច អ្វីៗនឹងត្រូវផ្លាស់ប្តូរ ដូច្នេះអ្វីដែលយើងបាននិងកំពុងរៀបចំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីគាំទ្រ ធ្វើ យ៉ាងណាឱ្យសហគ្រាសធុនតូច និងមធ្យមដើរទៅមុខ ដូច្នេះការគាំទ្រចំគោលដៅ គឺចាំបាច់សម្រាប់ភ្ជាប់សហគ្រាសធុនតូច និងមធ្យម ទៅក្នុងខ្សែច្រវាក់ផ្គង់ផ្គង់នៃការវិនិយោគផ្ទាល់ពីបរទេស (FDI)។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញបញ្ហានេះ ប្រសិនយើងនិយាយពីការវិនិយោគ សូមឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវនិយាយពី សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមគ្នាជំរុញផ្លាស់ប្តូរវិស័យឯកជន។ ឯកឧត្តមក៏បានស្នើដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា ស្ថាប័នអនុវត្ត និងអ្នកបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ពិចារណារបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម នៅក្នុង ឬជិតតំបន់សេដ្ឋកិច្ចនានា ដើម្បីតភ្ជាប់ទៅនិងរោងចក្រ សហគ្រាស ដើម្បីជំរុញពង្រីកខ្លួនក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនេះជាចំណុចយុទ្ធ សាស្រ្តត្រូវកែប្រែ។ ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់នៃការធ្វើសាមញ្ញកម្មសេវាសាធារណៈ និងការគាំទ្រពីគ្រប់តួអង្គ រួមទាំង វិស័យហិរញ្ញវត្ថុ ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម អាចពង្រឹងសមត្ថភាព និងភ្ជាប់ទៅនឹងគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែល កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅកម្ពុជា។
ជុំវិញការរៀបចំតំបន់ប្រមូលផ្តុំ MSME នេះ, ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានថ្លែងនូវគាំទ្រចំពោះគម្រោងសហគ្រាសធុនតូច និងមធ្យម (MSME) ដែលបង្កើតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ទាល់ ដើម្បីងាយស្រួលក្នុងការរៀបចំហេដ្ឋរចនាសម្ព័ន្ធ និងងាយស្រួលក្នុងការផ្គត់ផ្គង់ សម្រាប់យន្តច្រកចេញចូលតែមួយ។ ឯកឧត្តម បន្តថា បញ្ហានេះប្រសិនត្រូវអនុវត្ត គឺត្រូវបង្កើត MSME នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដោយផ្ទាល់ ព្រោះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេអាចទិញ ឬក៏ជួលដីដែលទំនេរ សម្រាប់អភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម។ ឯកឧត្តម បន្ថែមថា តាមរយៈនេះដែរ សហគ្រាសធុនតូច និង មធ្យម និងអាចទទួលបានការលើកទឹកចិត្ត ដែលបញ្ហានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រាច់ក្នុងរៀបចំផងដែរ៕អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប