Connect with us

ព័ត៌មាន

អបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោយមូលបទ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»

ក្នុងឆ្នាំ២០២៦នេះ កាកបាទក្រហមកម្ពុជា នឹងអបអរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»។

មូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» បានបង្ហាញពីសុច្ឆន្ទៈរបស់កាកបាទក្រហមកម្ពុជា ក្នុងការអំពាវនាវបងប្អូន រួមជាតិគ្រប់មជ្ឈដ្ឋាន បន្តរួមកម្លាំងសាមគ្គីភាពជាតិរឹងមាំ ដើម្បីភាពធន់ និងត្រូវនាំគ្នាជម្នះលើរាល់ការលំបាកទាំងឡាយ ក្នុងស្ថានភាព មិនប្រាកដប្រជាផ្នែកនយោបាយ សេដ្ឋកិច្ច វិបត្តិភ័យ ទំនាស់តាមតំបន់នានានៅក្នុងសកលលោក។ ដោយឡែកសម្រាប់កម្ពុជា ក៏នៅមានតម្រូវការចាំបាច់ក្នុងការបន្តជួយដល់ប្រជាជនភៀសសឹក និងគ្រួសារយុទ្ធជនរបួស និងពលីក្នុងសមរភូមិដែល បង្កឡើងដោយសារជម្លោះតាមព្រំដែនវីវាងកម្ពុជា-ថៃ និងត្រូវជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះទាំងឡាយ។

សប្បុរសជនគ្រប់មជ្ឈដ្ឋាន អាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ឬធ្វើការបរិច្ចាគតាមរយៈគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា ដូចខាងក្រោម៖

១. ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)

– អ្នកទទួលផល : កាកបាទក្រហមកម្ពុជា

– គណនីឈ្មោះ : CRC Internal Funds Raised

– គណនីប្រាក់រៀល : 100004348127

– គណនីប្រាក់ដុល្លារអាមេរិក: 300001709996

២. ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA)

– អ្នកទទួលផល : កាកបាទក្រហមកម្ពុជា

– គណនីឈ្មោះ : CAMBODIAN RED CROSS

– គណនីប្រាក់រៀល : 777 766 168

– គណនីប្រាក់ដុល្លារអាមេរិក: 777 788 168

រាល់ព័ត៌មានបន្ថែម សូមមេត្តាទំនាក់ទំនង៖

១. លោកជំទាវ ពុំ ចន្ទីនី លេខទូរសព្ទ 012 921 105

២. លោកជំទាវ ម៉ែន នារីសោភ័ត លេខទូរសព្ទ 012 810 854

៣. ឯកឧត្តម ឌួង អេលីត លេខទូរសព្ទ 017 248 888

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia