Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៖ វិស័យថាមពល រ៉ែ និងប្រេងកាត​កម្ពុជា​មាន​កាលានុវត្តភាព​ សម្រាប់​ការ​វិនិយោគ

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល លើ​ការ​អភិវឌ្ឍ​វិស័យ​ថាមពល រ៉ែ និងវិស័យ ប្រេងកាត ដែលជាវិស័យមានកាលានុវត្តភាព សម្រាប់​ការ​ចូល​រួម​វិនិយោគពីវិស័យឯកជន ដើម្បីចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើង​ក្នុង​ពិធី​បិទ​វេទិកា​វិនិយោគ​កម្ពុជា​ឆ្នាំ​២០២៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះថា វិស័យរ៉ែ គឺ​ជាវិស័យ​យុទ្ធ​សាស្រ្ត​មួយ ​ដែលពិភពលោកបានអភិវឌ្ឍន៍ ក្នុងនោះសម្រាប់កម្ពុជា បានកំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​លើ​អភិវឌ្ឍន៍​នេះផងដែរ។ ឯកឧត្តម បន្ថែមថា ជុំវិញវិស័យរ៉ែនេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា គឺ​បានថ្លឹងថ្លែង និងបានកំណត់នូវអភិក្រម (កន្លែងដែលធ្វើអាជីវកម្មរ៉ែ គឺមាន​ការ​សិក្សា​ច្បាស់​លាស់ ​និងមានការឯកភាពពីសហគមន៍ និងពីក្រសួងបរិស្ថានជាដើម) ជាក់ស្តែង​នៅ​តំបន់​ព្រៃឡង់ ​រារដ្ឋាភិបាលមិនអនុញ្ញាត្តិឱ្យធ្វើអាជីវកម្មថ្មី លើលពីអ្វីដែលបានអនុញ្ញាតពីមុននោះទេ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ទោះបីយ៉ាងណា ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា គឺ​នៅ​មាន​កាលា​នុវត្ត​ភាព​ខ្ពស់ ​ក្នុងការចូលរួមពីវិស័យ វិនិយោគពីវិស័យឯកជន ដោយបញ្ហា​នេះ​រាជ​រដ្ឋាភិបាល​បង្ក​នូវ​លក្ខ​ខណ្ឌ​ចាំបាច់​ទាំងឡាយណា ដើម្បីឱ្យវិស័យឯកជនអាចចូលរួម អភិវឌ្ឍន៍​នៅ​ក្នុង​វិស័យ​រ៉ែ​នេះ​ដូច​ជា ​វិស័យថាមពល វិស័យរ៉ែ និងប្រេងកាតជាដើម។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ជាគោលជំហ, កម្ពុជា ​នៅតែអភិវឌ្ឍន៍វិស័យអគ្គិសនី និងវិស័យរ៉ែ ប៉ុន្តែការ​អភិវឌ្ឍ​នេះ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បរិស្ថាន, តុល្យភាពការអភិវឌ្ឍ និងការអភិរក្ស ជាពិសេសការ​ផ្តល់​ភាព​ច្បាស់​លាស់​នៃ​ការ​ប្រមូល​ចំណូលចូលរដ្ឋ។

ឯកឧត្តម កែវ រតនៈ លើកឡើងបន្ថែមថា ជុំវិញការវិនិយោគលើវិស័យអគ្គិសនី និងវិស័យរ៉ែ បាន​កំពុង​ចូល​រួមចំណែកដល់ការអភិវឌ្ឍ ប្រទេសជាតិ ជាក់ស្តែងការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន រឺ​នេ​សង់ (Renaissance) បច្ចុប្បន្នក្រុមហ៊ុននេះបានវិនិយោគចំនួន ២ គម្រោង គឺបាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ក្នុងនោះបើគិតពីការប្រមូលពន្ធដោយផ្ទាល់ ក្រុមហ៊ុនទាំងពីរនេះអាចផ្តល់ ឱ្យ​កម្ពុជា​ប្រមូល​ពន្ធ បានក្នុងរង្វង់ ១៥០ លានដុល្លារអាមេរិក ដែលនេះជាការ​រួម​ចំណែក​ដល់​ការ​ប្រមូល​ចំណូល​ចូលថវិការរដ្ឋរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia