ព័ត៌មាន
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ (ហៅកាត់ OD Mekong) នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាព្រឹកនេះ បានអំពាវនាវដល់អាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង និងចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗ ឲ្យបានគ្រប់គ្រាន់។
ជំងឺគ្រុនស្វិតដៃជើង គឺជាជំងឺកាចសាហាវ ដែល “គ្មានថ្នាំព្យាបាល” និងអាចបណ្តាលឱ្យកុមារពិការអស់មួយជីវិត ប៉ុន្តែអាចការពារបានយ៉ាងស័ក្តិសិទ្ធិដោយថ្នាំបន្តក់បង្ការនេះ។ ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង ជុំទី២ ជាដូសបន្ថែមឲ្យបានទាំង២ដង លោកវេជ្ជបណ្ឌិត ផាន ភារ័ត្ន បានលើកឡើងទៀតថា ក្នុងយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើងជុំទី២ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានផ្តោតសំខាន់លើរាជធានី-ខេត្ត គោលដៅចំនួន៨ ដែលស្ថិតក្នុងតំបន់ដែលមានហានិភ័យ និងតាមបណ្តោយព្រំដែន រួមមាន៖ ១. ខេត្តស្ទឹងត្រែង ២. ខេត្តរតនគិរី ៣. ខេត្តមណ្ឌលគិរី ៤. ខេត្តក្រចេះ ៥. ខេត្តព្រះវិហារ ៦. ខេត្តត្បូងឃ្មុំ ៧. ខេត្តកំពង់ចាម និង៨. ខេត្តស្វាយរៀង។ ហើយការផ្តល់វ៉ាក់សាំងនេះ ដោយហេតុថា ប៉ុន្មានឆ្នាំចុងក្រោយមានការផ្ទុះឡើងវិញនៃជំងឺគ្រុនស្វិតដៃជើង នៅប្រទេសជិតខាងយើង ហើយបានហានមកប្រទេសយើង។ ដូច្នេះក្រសួងសុខាភិបាល បានបើកយុទ្ធនាការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើង ដើម្បីទប់ស្កាត់ជំងឺនេះ កុំឲ្យកើតលើកុមារតូចដែលមានអាយុក្រោម៥ឆ្នាំ។
ជាមួយគ្នានោះដែរអ្នកស្រី ជា ចាន់ពុំ មន្រី្តសង្កាត់ និងបងប្អូនអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ មកទទួលថ្នាំបង្ការ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដែលមានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត នៃការិយាល័យសុខាភិបាលស្រុកប្រតិបតិ្តមេគង្គ អញ្ជើញចុះមកបន្តក់ថ្នាំការពារគ្រុនស្វិតដៃជើង ដល់កុមារតាមបណ្តាភូមិ និងសាលារៀន ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ០៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
បើតាមឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺគ្រុនស្វិតដៃជើង ឆ្នាំ២០២៦ ជុំទី២នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ មន្រី្តសុខាភិបាលយើងមានចំនួនជាង១៣០០នាក់ កំពុងបម្រើសេវាសុខាភិបាលជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងផ្តល់ជូនថ្នាំបន្តក់គ្រុនស្វិតដៃជើង និងវ៉ាក់សាំងបង្ការជំងឺផ្សេងៗ គ្រប់មណ្ឌលសុខភាពទាំង៤៦ និងក្រុមការងារសុខាភិបាល និងអ្នកស្ម័គ្រចិត្តភូមិ ចុះទៅតាមបណ្តាភូមិ ខ្នងផ្ទះ និងសាលារៀន ដើម្បីបន្តក់ថ្នាំបង្ការជូនកុមារ ធានាថាមិនមានកុមារណាម្នាក់ត្រូវបានរំលងឡើយ ហើយការផ្តល់ថ្នាំបង្ការគ្រុនស្វិតដៃជើងនេះ គឺឥតគិតថ្លៃនោះទេ៕អត្ថបទ រដ្ឋា





-
PR NEWS2 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលគាល់ ព្រះមហាក្សត្រ ប្រទេសព្រុយណេដារូស្សាឡាម
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន1 week agoUNESCO គ្រោងជួយបីរឿងចម្បង ដើម្បីជួសជុលប្រាសាទព្រះវិហារដែលរងការខូចខាតពីថៃឈ្លានពាន