ព័ត៌មាន
ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ បានលើកទឹកចិត្ត ទៅដល់ក្រុមការងារចុះជួយតាមបណ្តា ឃុំ-សង្កាត់ទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់បន្ថែម និងខិតខំដោះស្រាយនូវរាល់សំណើរសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ។
ក្នុងពិធីប្រកាសតែងតាំងលោក ហន ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សស្រុកគងពិសី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ទន្ទឹមនោះត្រូវត្រៀមខ្លួនរៀបចំកម្លាំង ពង្រឹងកម្លាំង ដើម្បីឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ។
ឯកឧត្តមបណ្ឌិត បានបន្តថា គណបក្សប្រជាជនកម្ពុជា មានភាពរឹងមាំ និងអាចបន្តដឹកនាំប្រទេស បានរហូតមកទល់សព្វថ្ងៃនេះ គឺដោយសារតែថ្នាក់ដឹកនាំមានភាពប្រាកដប្រជា មានគោលនយោបាយច្បាស់លាស់ ជាពិសេសក្រុមការងារដែលរួមគ្នាជាធ្លុងមួយ និងគោលដៅតែមួយ គឺបម្រើប្រជាពលរដ្ឋស្របតាមកម្មវិធីនយោបាយគណបក្ស ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្តែងឡើងតាមរយៈសមិទ្ធផល របស់ក្រុមការងារគណបក្សចុះមូលដ្ឋាន ដែលទាំងនេះ បានបង្ហាញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់គ្រប់ភាគី ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗនិងធំៗបន្ថែមទៀត ។
ឯកឧត្តមបណ្ឌិត បានបន្ថែមថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ បម្រើប្រជាជនដោយឥតលក្ខខណ្ឌ ។ ដោយឈរលើមូលដ្ឋាននេះ និងសច្ចៈភាព នៃកិច្ចខិតខំរបស់ក្រុមការងារ ទើបធ្វើឱ្យប្រជាពលរដ្ឋនៅតែឱ្យតម្លៃ និងគាំទ្រឥតងាករេ ក្នុងការផ្តល់ឱកាសឱ្យគណបក្សប្រជាជនដឹកនាំប្រទេសបន្តទៀត។
ដោយមើលឃើញពីការគាំទ្រនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវបន្តសកម្មភាពការងារឱ្យកាន់តែល្អ និងជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជន កែប្រែនូវចំនុចខ្វះចន្លោះ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កសាងសកម្មភាពចុះជួយមូលដ្ឋានជាប្រចាំ និងជំរុញការងារយុទ្ធសាស្ត្រដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត ។ ជាងនេះ ក្រុមការងារត្រូវរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ អត្ថបទ បាន សុខរិទ្ធិ




-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប