ព័ត៌មាន
វិស័យឯកជនកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ជួយកៀរគរវិនិយោគិនបរទេសផ្ទាល់មកបណ្តាក់ទុន
វិស័យឯកជនប្តេជាចិត្តខ្ពស់ ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈជួយគៀងគរវិនិយោគិនពីបរទេសផ្ទាល់មកបណ្តាក់ទុនបន្ថែម ខណៈរាជរដ្ឋាភិបាលចាត់ទុកវិស័យឯកជនជាកាតាលីករ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ស្តីអំពីបរិយាសវិនិយោគនៅកម្ពុជាថា ជុំវិញរដ្ឋនិងវិស័យឯកជន, រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគន្លឹះមុតស្រួច តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយ ការដាក់នូវវេទិកានេះ ដើម្បីរួមចំណែកធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់កិច្ចសម្រួលនានា កាត់បន្ថយថ្លៃធ្វើធុរកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតប្រសិទ្ធភាពទីផ្សារ ផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ច។
អ្នកឧកញ៉ា បន្តថា ជុំវិញយន្តការខាងលើនេះឃើញថា សភាពាណិជ្ជកម្មកម្ពុជា និងធុរជនផ្សេងៗទៀត បាននិងកំពុងចូល រួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ជាពិសេសការលើកកម្ពស់បរិយាកាសវិនិយោគ ជំរុញដល់កំណើននៃការនាំចេញទំនិញរបស់ កម្ពុជា និងការទាក់ទាញម៉ូយ (អ្នកវិនិយោគ) ជាមួយរាជរដ្ឋាភិបាល ជាក់ស្តែងក្នុងអាណត្តិទី៧ នៃរដ្ឋសភា ប្រធាន និងអនុប្រធាន រួមសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ បានបន្តចូលរួមជាបន្តបន្ទាប់នូវរាល់ព្រឹត្តិការណ៍ធំៗនៅក្រៅប្រទេស ក្រោមការខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយបានធ្វើឱ្យកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗកើតឡើងជាបន្តបន្ទាប់។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងវេទិកាវិនិយោគ កម្ពុជាឆ្នាំ២០២៦ រាជរដ្ឋាភិបាលបាននិងកំពុងបន្តធ្វើកំណែទម្រង់នានា តាមរយៈការដាក់ចេញនូវច្បាប់ បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលនយោបាយ ផែនទីបង្ហាញផ្លូវ និងវិធានការនានា សំដៅធ្វើយ៉ាងណាបង្កើតនូវបរិស្ថានវិនិយោគ និងធុរកិច្ចដែលមានសុខភាពល្អ ដែលអាចឱ្យធុរជន និងវិនិយោគិនអាចទទួលទាននិងរីកលូតលាស់នៅកម្ពុជា។ បញ្ហានេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវ ដល់វិស័យឯកជនចូលរួមឱ្យបានសកម្មថែមទៀត ដើម្បីលើកកម្ពស់ដល់បរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែខ្លាំងក្លា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី លើកឡើងបន្ថែមថា រាជរដ្ឋាភិបាលមិនទុកវិស័យឯកជនឱ្យនៅឯកានោះទេ ដោយតែងតែផ្ដល់ នូវការគាំទ្រ និងជួយជ្រោមជ្រែងជាប់ជាប្រចាំ នៅគ្រប់ដំណាក់កាលនៃការធ្វើប្រតិបត្តិការអាជីវកម្ម ជាពិសេសការទទួលស្តាប់ពីកង្វល់ ឬបញ្ហាប្រឈមនានា ហើយដាក់ចេញនូវវិធានការអន្តរាគមន៍ឆ្លើយតប។ ក្រៅពីនេះ កម្ពុជាបានរៀបចំនិងអនុវត្តជាប្រចាំនូវយន្តការ ជាច្រើន ដើម្បីផ្ដល់ឱកាស និងភាពងាយស្រួលសម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិយោបល់ លើកជាកង្វល់ និងសំណូមពរមក កាន់រាជរដ្ឋាភិបាលក្នុងនោះរួមមាន៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, យន្តការភាពជាដៃគូគយ-ផ្នែកឯកជន, ក្រុមប្រឹក្សាផ្តល់ យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក និងយន្តការទ្វេភាគីដ៏ទៃទៀតដូចជា កិច្ចសន្ទនារវាងរដ្ឋ និងឯកជន តាមប្រទេសជាដៃគូ រួមមាន៖ កម្ពុជា-ជប៉ុន,កម្ពុជា-អឺរ៉ុប, កម្ពុជា-អាម៉េរិក, កម្ពុជា-កូរ៉េ, និងកម្ពុជា-ចិន៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន