ព័ត៌មាន
អត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦
ក្រោយបិទបញ្ជាប់កាលពីចុងសប្តាហ៍កន្លងទៅ នៃការប្រកួតអត្តពលកម្មសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្នុងទីលានពហុកីឡដ្ឋានអូឡាំពិក ក្រុមអត្តពលកម្មខេត្តស្វាយរៀង ឈ្នះមេដាយច្រើនជាងគេ នៃព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីខេត្ត រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រ ។

ក្នុងពិធីបិទ និង ប្រគល់មេដាយជូនកីឡាករ-កីឡាការិនី មានការអញ្ជើញ ពីសំណាក់លោក ដួង មាសចំរើន ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រ ព្រមទាំងអ្នកតំណាងមន្ទីរអប់រំកាយ និងកីឡាមកពី ២១ រាជធានីខេត្ត ផងដែរ។
ជាជ័យលាភីចំណាត់ថ្នាក់ ក្រុមកីឡាករ កីឡាការិនី ខេត្តស្វាយរៀង ឈ្នះមេដាយមាស ៣ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមខេត្តកំពតឈ្នះមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមខេត្តពោធិ៍សាត់ឈ្នះមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្រុមខេត្តឧត្តរមានជ័យ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ២ គ្រឿង ក្រុមខេត្តមណ្ឌលគិរី ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្រុមខេត្តក្រចេះ និងខេត្តកំពង់ស្ពឺឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងដូចៗគ្នា។

សូមបញ្ជាក់ថាការប្រកួតប្រភេទកីឡាអត្តពលកម្ម សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៦ មានគណៈប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនី អត្តពលកម្មចំនួន ២៦៧ នាក់ចូលរួម មានរយៈពេល ៥ ថ្ងៃ មានកីឡាករ-កីឡាការិនីមកពី ២១ រាជធានីខេត្ត ៕



-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន23 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង