ព័ត៌មាន
អភិបាលខេត្តកណ្ដាល៖ ការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី គឺជាការរួមចំណែកយ៉ាងសំខាន់ដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនដល់ប្រជាពលរដ្ឋ
ប្រជាពលរដ្ឋចំនួន ៥២ភូមិ ស្ថិតក្នុងឃុំចំនួន៨ រួមមាន៖ ឃុំភ្នំបាត ឃុំជ្រៃលាស់ ឃុំឃ្លាំង ឃុំវិហារលួង ឃុំផ្សារដែក ឃុំកំពង់លួង ឃុំកោះចិន និងឃុំទំនប់ធំ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី ចំនួន ៣៧,៥០៩ ប័ណ្ណ ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកម្មកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់ ហើយការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលមានប្រសាសន៍ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងសាលាស្រុកពញាឮ ខេត្តកណ្តាលនេះថា៖ នាពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។ ឯកឧត្តមបានបញ្ជាក់ទៀតថា៖ ភូមិ ឃុំ ដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ រាល់ឯកសារទាំងអស់ដែលមិនមែនជាប័ណ្ណកម្មសិទ្ធិនេះមិនអាចយកទៅលក់ ឬយកប្រើប្រាស់អ្វីផ្សេងទៀតបានទេ ហើយបើចង់លក់ ឬយកទៅប្រើប្រាស់អ្វីផ្សេងៗត្រូវចុះបញ្ជីដីធ្លីឡើងវិញ ពិសេសអាជ្ញាធរទាំងអស់មិនអាចបញ្ជាក់លើឯកាសារផ្សេងៗក្រៅពីបណ្ណដីធ្លីនេះបានឡើយ។ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានបណ្ណហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន កាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។ ឯកឧត្តមបន្តថា៖ ស្រុកពញាឮ គឺជាស្រុកទី៧ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ របស់ខេត្តកណ្តាល ដែលបានបញ្ចប់ការងារចុះបញ្ជី និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាប្រព័ន្ធ ព្រមទាំងបានណែនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចំពោះភារកិច្ចចំពោះមុខបន្ទាប់ពីការវាស់វែងដីធ្លីជាប្រព័ន្ធដែលបានបញ្ចប់នេះទៅ ត្រូវខិតខំផលិតប័ណ្ណកម្មសិទ្ធិ ហើយប័ណ្ណដែលបានផលិតរួច ត្រូវតែខិតខំប្រគល់ឱ្យដល់ដៃប្រជាពលរដ្ឋបានគ្រប់ៗគ្នា។ ករណីក្បាលដីមានទំនាស់ ដែលមិនអាចចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមរដ្ឋបាលស្រុក ញែកបញ្ហាទំនាស់ កំណត់អាទិភាពដោះស្រាយទំនាស់ ដោយគិតលើ ក្បាលដីទំនាស់ដែលពាក់ព័ន្ធប្រជាពលរដ្ឋមានចំនួនច្រើន។ ចំពោះក្បាលដីពាក់ព័ន្ធដីសាធារណៈរបស់រដ្ឋ នឹងត្រូវដាក់ប្រជុំពិនិត្យដោះ ស្រាយជាមួយស្ថាប័នជំនាញ មួយវិញទៀតករណីក្បាលដីដែលម្ចាស់មិនបានចូលរួមក្នុងដំណាក់កាលវាស់វែងចុះបញ្ជីដីធ្លីជាប្រព័ន្ធ សូមអាជ្ញាធរមូលដ្ឋានព្យាយាមស្វែងរកម្ចាស់ក្បាលដី និងណែនាំ ម្ចាស់ដីទៅចុះបញ្ជីដីធ្លីតាមលក្ខណៈដាច់ដោយដុំ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលត្រូវទទួលបានប័ណ្ណកម្មសិទ្ធិ សូមអញ្ជើញមកទទួលយកឱ្យបានគ្រប់គ្នា និងបានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ នៅពេលមានការសាងសង់សំណង់ផ្សេងៗ ត្រូវសុំច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ ដើម្បីបង្ហាញពីភាពស៊ីវិល័យ និងការគោរពច្បាប់ ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវពន្លឿន និងសម្រួលនីតិវិធីផ្តល់សេវាសាងសង់ជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងឆាប់រហ័សជូនពួកគាត់។ ដោយ៖ សៅ យ៉ាម៉ង់






-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន