ព័ត៌មាន
អង្គការសង្គមស៊ីវិលចូលរួមជាមួយរដ្ឋាភិបាលលើកកម្ពស់ការងារសមរម្យដល់កម្មករក្រៅប្រព័ន្ធ
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងអង្គការអុកស្វាម បានប្រកាសបន្តចូលរួមគាំទ្រ និងធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថល់សម្រាប់អ្នកកម្មករកម្មការិនីនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងប្រទេសកម្ពុជា។
អង្គការ និងសមាគមសង្គមស៊ីវិលទាំងនេះ បានលើកឡើងបែបនេះក្នុងឱកាស រួមគ្នាប្រារព្ធខួបលើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២ឥ២៦នេះ នៅរាជធានីភ្នំពេញ។ កម្មវិធីនេះក៏មានអ្នកចូលរួមប្រមាណ២៥០នាក់ រួមមានតំណាងអាជីវករលក់ដូរតាមដងផ្លូវ កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អង្គការសង្គមស៊ីវិល សហជីព ដៃគូអភិវឌ្ឍន៍ និងក្រសួងស្ថាប័នរាជរដ្ឋាភិបាលផងដែរ។
លោក តាន់ វិសាល តំណាងអង្គការអុកស្វាម បានលើកឡើងថា កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា។ ដូច្នេះការប្រារព្ធទិវាពលកម្មអន្តរជាតិនេះ មិនត្រឹមតែជាការរំលឹកពីសារៈសំខាន់នៃកម្មករក្រៅប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យធានាថា បរិវត្តកម្មឌីជីថល និងគោលនយោបាយគាំពារសង្គមប្រកបដោយបរិយាបន្ន នឹងពង្រឹងភាពអង់អាចដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងមិនទុកពួកគាត់ចោល។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបញ្ជាក់ថា សមាគមរបស់លោកគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះការយកចិត្តទុកដាក់ និងគាំទ្រដល់អ្នកធ្វើការនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកបន្តថា សិទ្ធិ សុវត្ថិភាព និងសុខភាពការងាររបស់អ្នកធ្វើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានការពារពេញលេញស្របទៅតាមបរិបទពិភពលោកដែលកំពុងប្រែប្រួលនាពេលបច្ចុប្បន្ន។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្ដីក្រសួងាករងារ បានស្វាគមន៍ចំពោះការអនុវត្តការងារប្រកបដោយចីរភាពរបស់អ្នកប្រកបការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចាត់ទុកការប្រារព្វទិវាពលកម្មអន្តរជាតិនាពេលនេះ បានផ្តល់នូវវេទិកាមួយសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមរបស់ពួកគេដោយផ្ទាល់ជាមួយអ្នកតាក់តែងគោលនយោបាយ និងភាគីពាក់ព័ន្ធផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី












-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 day agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង