ព័ត៌មាន
សាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ ប្ដេជ្ញាបង្កើនសកម្មភាពមនុស្សធម៌ ស្របតាមទិសស្លោក “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”
កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងពង្រឹងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្ដេជ្ញា ក៏ដូចជាបានណែនាំដល់សាខា និងអនុសាខាទាំង ៩ស្រុក-ក្រុងឱ្យបង្កើនសកម្មភាពមនុស្សធម៌យ៉ាងសកម្ម ស្របតាមទិសស្លោក “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌” ។
ក្នុងពិធីអបអរសាទរខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាកបាទក្រហមគឺជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាកមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ។ សកម្មភាពមនុស្សធម៌ ដែលកាកបាទក្រហមបានធ្វើ គឺជាកម្លាំងចូលរួមយ៉ាងធំធេង ពីសប្បុរសជន ក្នុងវិស័យរដ្ឋ និងឯកជនមកពីគ្រប់ទិសទី ហើយរាល់សកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា គឺធ្វើដោយគ្មានការរើសអើង និងមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយអត់បាយនោះឡើយ ។
ជាងនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា កាកបាទក្រហមកម្ពុជាតែងតែនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ តាមរយៈមន្ត្រីស្ម័គ្រចិត្ត របស់កាកបាទក្រហមកម្ពុជា ។ តែទោះជាយ៉ាងនេះក្តី ភាពខ្វះចន្លោះរបស់មន្ត្រីកាកបាទក្រហមកម្ពុជា ទាំងថ្នាក់សាខានិងអនុសាខាក្រុងស្រុកនៅតែមាន ដូច្នេះទាំងអស់គ្នា ក៏ត្រូវខិតខំបំពេញកែលម្អរបន្ថែមទៀត នូវចំណុចខ្វះខាតទាំងឡាយ ដែលមានកន្លងមក ត្រូវបង្កើនការយកចិត្តទុកដាក់និងចុះជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដើម្បីក្តាប់ឱ្យបានពីសុខទុក្ខនិងបញ្ហាប្រឈមដែលពួកគាត់ជួបប្រទះ ។
មួយវិញទៀត ការចាយវាយ ការប្រើប្រាស់ថវិការបស់កាកបាទក្រហម ត្រូវធ្វើឱ្យបានចំគោលដៅ និងគោលការណ៍គ្រឹះ នៃកាកបាទក្រហមកម្ពុជា ពោលគឺស្មោះត្រង់ និងតម្លាភាពក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះនិងងាយរងគ្រោះ ដើម្បីបង្កើនជំនឿពីប្រជាពលរដ្ឋ សប្បុរសជន ក្នុងការបន្តគាំទ្រលើចលនា សកម្មភាព ក្នុងបុព្វហេតុមនុស្សធម៌ នៃកាកបាទក្រហមកម្ពុជាឱ្យបានកាន់តែរីកចម្រើន រឹងមាំ និងខ្លាំងក្លាបន្ថែមទៀត។
ដើម្បីមានមូលនិធិគ្រប់គ្រាន់ សម្រាប់បន្តបេសកកម្មមនុស្សធម៌ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បា អំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន សូមបន្តចូលរួមបរិច្ចាគថវិកា សម្ភារៈ ជូនកាកបាទក្រហមកម្ពុជា ដោយសទ្ធាជ្រះថ្លា និងតាមការស្ម័គ្រចិត្ត ។ ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា គឺពិតជាមានគុណតម្លៃណាស់ ក្នុងការលើកកម្ពស់ស្មារតីវប្បធម៌ នៃការចែករំលែក ដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន