ព័ត៌មាន
សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលជនបរទេសនៅក្នុងបុរីពិភពថ្មីកួរស្រូវ២-៣ រកឃើញជនបរទេសស្នាក់នៅខុសច្បាប់ចំនួន ៧៥នាក់
ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកងកម្លាំងក្រោមឱវាទ ចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តច្បាប់អន្តោប្រវេសន៍ និងទីតាំងកន្លែងស្នាក់នៅខុសច្បាប់ ទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ និងពិភពថ្មី៣ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិស្រីស្នំ ភូមិកួរស្រូវ១ គួស្រូវ២ សង្កាត់ព្រែកកំពឹស និងភូមិកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា៖ ក្រុមការងារចម្រុះទី១ ដឹកនាំដោយ ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលគោលដៅបុរីពិភពថ្មីគួរស្រូវ III ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទះចំនួន ៤២ល្វែង មានជនបរទេសស្នាក់នៅស្របច្បាប់សរុបចំនួន ៤៦នាក់ ស្រី ៥នាក់ មាន ៣សញ្ជាតិ(សញ្ជាតិចិន ៤៣នាក់ ស្រី ៤នាក់ សញ្ជាតិវៀតណាម ២នាក់ ស្រី ១នាក់ សញ្ជាតិកូរ៉េ ១នាក់ ស្រី ០នាក់) និងឃាត់ខ្លួនជនបរទេសស្នាក់នៅខុសច្បាប់ពាក់ព័ន្ធការបើកផ្ទះសំណាក់ដោយគ្មានច្បាប់អនុញ្ញាត ចំនួន ៦នាក់ប្រុស មាន ១សញ្ជាតិ(ចិន) ប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីជំនាញ។
ក្រុមការងារចម្រុះទី២ ដឹកនាំដោយឯកឧត្តម ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ឯកឧត្តម អ៊ុមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ និងឯកឧត្តម ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងបុរីពិភពថ្មី កួរស្រូវ១ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញបានផ្ទះចំនួន ៤០ល្វែងមានជនបរទេសស្នាក់នៅ សរុបចំនួន១១៥នាក់ ស្រីចំនួន១០នាក់ មាន៥សញ្ជាតិ ក្នុងនោះ ៖
១. ជនបរទេសស្នាក់នៅស្របច្បាប់សរុបចំនួន៤៦នាក់ ស្រី៩នាក់ លើ៥សញ្ជាតិ។
២. ជនបរទេសស្នាក់នៅខុសច្បាប់ សរុបចំនួន ៦៩នាក់ ស្រី១នាក់ លើ៥សញ្ជាតិ (បង់ក្លាដេស ៥៨នាក់, វៀតណាម ៧នាក់ ស្រី១នាក់, ចិន ២នាក់, នេប៉ាល់ ១នាក់, ប៉ាគីស្ថាន ១នាក់) ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តតាមនីតិវិធីជំនាញ។
ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់រដ្ឋបាលខណ្ឌដង្កោ និងនគរបាលអន្តោប្រវេសន៍ខណ្ឌ ត្រូវត្រួតពិនិត្យប៉ាសស្ព័រ វីហ្សា និងផ្ទះសំណាក់ជនជាតិដែលគ្មានច្បាប់អនុញ្ញាត និងស្មើឲ្យខាងពន្ធដារខណ្ឌ ចុះសួរនាំបញ្ហានេះជាបន្ទាន់ផងដែរ៕




-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ