ព័ត៌មាន
ឃុំ-សង្កាត់ចំនួន ៣០ នៅភ្នំពេញ និងក្រុង-ស្រុកចំនួន ២៧តាមបណ្ដាខេត្ត បានឈ្នះជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៦
ភ្នំពេញ៖ឃុំ-សង្កាត់ ចំនួន៣០ មកពីរាជធានីភ្នំពេញ ក្រុង និងស្រុក ចំនួន៣០ ទូទាំងប្រទេស បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ ឃុំ-សង្កាត់របស់ខ្លួនដែលនៅតាមបណ្តោយផ្លូវជាតិ ផ្លូវខេត្ត ឱ្យមានអនាម័យល្អ សោភ័ណភាពល្អ និងបរិស្ថានស្អាត និង បានចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបាននូវភាពស្អាត ភាពបៃតង និងការរស់នៅដោយចីរភាព ត្រូវបានទទួលបានទទួលរង្វាន់ជ័យលាភីចលនាប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦។ ពីធីប្រកាសជ័យលាភី និងប្រគល់បណ្ណមេត្រីបរិស្ថាន បានប្រព្រឹត្តទៅនាររសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុងស្រុក និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ចលនាប្រលងប្រណាំង«ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ ឆ្នាំ២០២៦ ពិតជាមានសារៈសំខាន់ណាស់ ជាកត្តាជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ ដោយខិតខំប្រឹងប្រែងរៀបចំមូលដ្ឋានរបស់ខ្លួនឱ្យបានស្អាត ឱ្យមានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ ដើម្បីទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំង លើកទី៥នេះ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា បានមានប្រសាសន៍ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ព្រមជាមួយ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជ្ញាធឬមូលដ្ឋាន ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អនិងគាំទ្រដល់យុទ្ធនាការក្រសួងបរិស្ថាន ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន នាពេលកន្លងមកនេះ និងជាចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវលទ្ធផលក្នុង ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំពាវនាវផងដែរ ដល់សាធារណជន អ្នកពាក់ព័ន្ធគ្រប់វិស័យទាំងអស់ ទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ ជួយចូលរួមជំរុញចលនាសង្គម ផ្លាស់ប្តូរផ្នត់គំនិត ធ្វើសកម្មភាពរួមគ្នា ធ្វើការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ និងធ្វើអនាម័យបរិស្ថាន តាមលំនៅដ្ឋាន ភូមិឋាន វត្តអារាម ទីសាធារណៈ និងតាមផ្លូវជាតិនានា ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការបំពុលបរិស្ថានក្នុងទឹក លើដី និងលើមេឃ ដើម្បីរៀបចំផ្ទះរបស់យើង មានភាពស្អាត តារហូតទៅ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំចលនាប្រឡងប្រណាំង «ភូមិ ឃុំ-សង្កាត់មានសុវត្តិភាព» ក្នុងក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ «មានអនាម័យ សោភ័ណភាពល្អ និងបរិស្ថានល្អ»។ ក្នុងឆ្នាំ២០២៦ ជាលើកទី៥ ដែលក្រសួអបានរៀបចំឡើង ក្រោមប្រធានបទ «ភូមិ ឃុំ-សង្កាត់ស្អាតគ្មានសំរាមប្លាស្ទិករាយប៉ាយ»។ ចលនាប្រឡងប្រណាំងនេះ ឆ្លើយតបទៅគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជំរុញការអនុវត្តកម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការធ្វើប្រតិភូកម្មមុខងារតួរនាទី ការទទួលខុសត្រូវ ធនធាននិងបច្ចេកទេសជូនរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តការងារក្នុងវិស័យបរិស្ថាន។ ជាមួយគ្នានេះ ការគ្រប់គ្រងសំរាម និងសំណល់បា្លស្ទិក រួមចំណែកសំខាន់ដល់ការថែរទាំសុខភាពសាធារណ បង្កើនអនាម័យក្នុងការរស់នៅ និងសោភ័ណភាពបរិស្ថានទាំងមូលនៅតាមមូលដ្ឋាន៕











-
PR NEWS6 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន7 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន5 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ