ព័ត៌មាន
កម្ពុជា-វៀតណាម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ
ប្រមុខរាជដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានបង្ហាញនូវការប្ដេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ។
ការបង្ហាញការប្ដេជ្ញាចិត្តបែបនេះក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត (Trinh Van Quyet) សមាជិកការិយាល័យនយោបាយ និងជាប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា ហើយឯកឧត្តមមានជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី, កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើន និងសម្រេចបាននូវសមិទ្ធផលជាច្រើនបន្ថែមទៀត។
ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះ ព្រមទាំងជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី និងភាពស្និទ្ធស្នាលក្នុងនាមជាអ្នកជិតខាងល្អនេះ នឹងកាន់តែរីកចម្រើន រឹងមាំ ស្ថិតស្ថិរ និងគង់វង្សយូរអង្វែងបន្តទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម នឹងបន្តជំរុញការអនុវត្តលើកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាព និងដាក់ចេញឱ្យទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមទិសដៅដែលបានកំណត់។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័សក្នុងវិស័យសេដ្ឋកិច្ចរបស់វៀតណាម ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ក៏ដូចជាបក្សកុម្មុយនីស្តវៀតណាម។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសម្តែងនូវការរីករាយចំពោះទំនាក់ទំនងដ៏ល្អរវាងរដ្ឋនិងរដ្ឋ, បក្សនិងបក្ស ក៏ដូចជាប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចធិបតីក៏បានរំលេចនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជិត៦០ ឆ្នាំកន្លងមកនេះថា ប្រទេសទាំងពីរធ្លាប់បានឆ្លងកាត់ការលំបាក និងបានជំនះឧបសគ្គជាច្រើន ជាមួយគ្នា។ ក្នុងន័យនេះ, សម្តេចធិបតី បានគូសបញ្ជាក់ពីការបន្តជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏យូរអង្វែង ត្រូវបន្តពូនជ្រំ និងពង្រីកឱ្យកាន់តែរីកចម្រើន តាមរយៈស្មារតីសាមគ្គីភាពរបស់យុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
សម្ដេចធិបតី និងឯកឧត្តម ត្រិញ វ៉ាន់ ក្វៀត បានពិភាក្សាលើការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ ដូចជា៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, វប្បធម៌ និង ទេសចរណ៍ ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាដើម៕




-
PR NEWS6 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន6 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន5 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ
-
កីឡា5 days agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស