Connect with us

ព័ត៌មាន

ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច

កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិចំនួន ២០ ប្រភេទ ក្នុងរយៈពេល ៤ ខែ ក្នុងឆ្នាំ២០២៦ ដែលមានកំណើនខ្ពស់ជាងគេ មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ដែលទំនិញទាំងនេះបាន គាំទ្រដល់កំណើននៃសេដ្ឋកិច្ចជាតិ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ការនាំចេញមុខទំនិញរបស់កម្ពុជា ក្នុងងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ សរុបជាង ១១ ពាន់លានដុល្លារអាមេរិក មានកំណើនកើនឡើងជាង ២១ ភាគរយ ខណៈការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៩ ពាន់លានដុល្លារប៉ុណ្ណោះ។ ការនាំចេញទំនិញរបស់នេះ បានគាំទ្រដោយទីផ្សារសំខាន់ៗដូចជា៖ ទីផ្សារសហរដ្ឋ អាមេរិក, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, កាដាណា, អេស្បាញ និងអង់គ្លេសជាដើម។

ឯកឧត្តម សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នពិភពលោកមិនទាន់មានភាពប្រាកដប្រជា នៅឡើយដូចជា ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមនូវមជ្ឈឹមបូព៌ា (ធ្វើឱ្យហក់ឡើងថ្លៃនៃប្រេងឥន្ធនៈ បានប៉ះពាល់ដល់ វិស័យដឹកជញ្ជូន ប្រតិបត្តិការអាជីវកម្ម និងាការហក់ឡើងអតិផរណា), បញ្ហាព្រំដែនកម្ពុជា-ថៃ (មិនទាន់មានភាពច្បាស់លាស់) និង បញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ាជាដើម ទោះបីមានផលប៉ះពាល់ខាងលើ ក៏ការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុង បន្ត កំណើននាំចេញល្អប្រសើរ, ដែលការណ៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដាក់ចេញ នូវគោលនយោបាយ, យុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ច្បាស់លាស់ ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។

សូមបញ្ជាក់ថា ទំនិញដែលគាំទ្រដល់ការនាំចេញ ដែលមានកំណើនខ្ពស់ជាងគេនៅក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៦ មានចំនួន ២០ ប្រភេទរួមមាន៖ ការនាំចេញសម្លៀកបំពាក់ មានទឹកប្រាក់ជាង ២,៤ ពាន់លានដុល្លារ, ស្បែកជើងជាង ៧០០ លានដុល្លារ, វត្ថុធ្វើពី ស្បែកនិងរោម ៧២៣ លានដុល្លារ, ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ៥០០ លានដុល្លារ, ផ្លែឈើនិងគ្រាប់ផ្លែឈើជាង ១ ពាន់លាន ដុល្លារ, កៅស៊ូនិងផលិតផលពីកៅស៊ូ ៨៤៤ លានដុល្លារ, ធញ្ញជាតិជាង ៥០០ លានដុល្លារ ក្រៅពីនេះនៅមានប្រភេទទំនិញជាច្រើន ទៀត ដែលជួយគាំទ្រដល់ការនាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia