ព័ត៌មាន
កម្មកររោងចក្ររីករាយក្រោយទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់រាជរដ្ឋាភិបាល
កម្មករ កម្មការិនីរោងចក្រ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខគ្រប់កាលៈទេសៈទាំងអស់ និងជីវភាពរស់នៅរបស់ពួកគេ។ កម្មករនិយោជិត មានជំនឿចិត្តទៀតថា ក្រោមការដឹកនាំនេះ ជីវភាពរបស់ពួកគេនឹងមានស្ថិរភាព និងភាពប្រសើរបន្ថែមទៀត។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មករ កម្មការិនី ក្នុងឱកាសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ប្រារព្ធកម្មវិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» ក្រោមប្រធានបទ “រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្ដៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ” កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ ពួកគាត់ បានឱ្យព័ត៍មាន ប៊ីធីវី ដឹងស្រដៀងថា ការធ្វើការងារសព្វថ្ងៃនេះ ពោលគឺពីមួយឆ្នាំទៅមួយឆ្នាំហាក់ពិតជាមានភាពល្អប្រសើរច្រើន ទាំងលក្ខខណ្ឌការងារ ការទទួលបាននូវរបបសន្តិសុខសង្គម ការកើនឡើងប្រាក់ឈ្នួល និងការដោះស្រាយបញ្ហាក្នុងកន្លែងការងារជាដើម។
កម្មករ កម្មការិនីទាំងនេះ បានលើកឡើងទៀតថា នៅកន្លែងការងារ នៅពេលជួបបញ្ហានានា ឬការលំបាកអ្វីមួយ ពួកគាត់តែងតែទទួលបានការយកចិត្តជានិច្ចពីសំណាក់ភាគីរោងចក្រ ជាពិសេសពីភាគីរាជរដ្ឋាភិបាលកម្ពុជា ដែលរាប់ចាប់តាំងពីការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺទទួលបានការគិតគូរ ដែលមានអារម្មណ៍ថាកក់ក្តៅ ទោះបីជាពួកគាត់ធ្វើការក្នុងវិស័យរោងចក្រក៏ដោយ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីអបអរសាទរ «ទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ» បានអំពាវនាវដល់កម្មករនិយោជិត ត្រូវចូលរួមអនុវត្តវិធានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួន និងត្រូវហ៊ានរាយការណ៍រាល់សកម្មភាពមិនអនុលោមភាពពាក់ព័ន្ធនឹងសុវត្ថិភាពការងារ តាមរយៈលេខទូរស័ព្ទ hotline ១២៨៦ ឬស្កែន QR Code បណ្ដឹងអនាមិក។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានរំលឹកបន្ថែមទៀត ឱ្យគ្រប់រោងចក្រត្រូវប្រាកដថា មានការបង្កើតគណៈកម្មាធិការសុខភាព និងសុវត្ថិភាពការងារ ដើម្បីជាសេនាធិការក្នុងកិច្ចការបង្ការគ្រោះថ្នាក់ផ្សេងៗផងដែរ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ រោងចក្រ សហគ្រាសនៅទូទាំងប្រទេសកម្ពុជា មានចំនួនសរុបជាង ៤ម៉ឺន ៧ពាន់រោងចក្រ សហគ្រាស ដែលបានផ្តល់ឱកាសការងាររាប់ម៉ឺនកន្លែងកន្លែងជូនដល់ប្រជាពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ