Connect with us

ព័ត៌មាន

រាជរដ្ឋាភិបាលនឹងបង្កើតយោធិនបម្រុង ដែលបន្តចេញពីយោធិនកាតព្វកិច្ច រហូតដល់អាយុ៤៥ឆ្នាំ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតយោធិនបម្រុង ដែលនឹងត្រូវបន្តចេញពីយោធិនកាតព្វកិច្ច រហូតដល់អាយុ៤៥ឆ្នាំ ដើម្បីបុព្វហេតុការ ពារជាតិពេលជាតិត្រូវការ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងវត្តជនកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែឧសភា នេះ បានថ្លែងថា ការបង្កើតយោធិនបម្រុង គឺដើម្បីឆ្លើយតបនឹងតម្រូវការរបស់ជាតិ ពោលគឺពេលជាតិត្រូវការ មានកម្លាំងភ្លាម និងជាកម្លាំងដែលបានហ្វឹកហាត់រួចរាល់ មិនដំឡូងមូលនោះទេ។

សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាមានកម្លាំងយុវជនប្រុសៗគ្រប់អាយុ១៨ឆ្នាំចំនួន១៥ម៉ឺននាក់ ក្នុងមួយឆ្នាំៗ សម្រាប់បណ្ដុះបណ្ដាលឱ្យក្លាយទៅជាធនធានប្រកបដោយសក្ដានុពលសម្រាប់បម្រើជាតិ។

សម្ដេធិបតីបានណែនាំឱ្យបង្កើតអង្គភាពបម្រុង ដោយត្រូវមាននាយទាហានអាជីពប៉ុន្មានភាគរយជាក្បាលម៉ាស៊ីន ហើយក្នុងនោះ យោធិនបម្រុង ឬកាតព្វកិច្ចនេះ ត្រូវមកបំពេញកាតព្វកិច្ចមួយសប្ដាហ៍ឬពីរសប្ដាហ៍។ ការអនុវត្តកាតព្វកិច្ចយោធា ចំណេញធំបំផុត គឺការបណ្ដុះនូវគំនិតស្នេហាជាតិដល់យុវជនខ្មែ, ខណៈក្រោយពេលហ្វឹកហាត់២៤ខែ យុវជននឹងមានស្មារតី គំនិតស្នេហាជាតិ។ សូមកុំមើលឃើញថា ជាប់កាតព្វកិច្ចយោធាថាជាបន្ទុក ប៉ុន្ដែត្រូវចាត់ទុកថាគឺជាមោទនភាពជាតិ និងជាឱកាសក្នុងនាមជាកូនប្រុសម្នាក់បានចូលរួមការពារជាតិមាតុភូមិ៕ អត្ថបទ៖ វ៉ាន់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia