ព័ត៌មាន
និស្សិតសិក្សាជំនាញ ស្វែងយល់តាមបណ្តាក្រុមហ៊ុន/សហគ្រាស និងការស្វែងរកឱកាសការងារ
និស្សិតសិក្សាជំនាញផ្នែកគណនេយ្យ សវកម្ម និងពន្ធដារ បានចាត់ទុកព្រឹត្តិការណ៍ស្ដីពីអាជីពការងារ គណនេយ្យ សវនកម្ម និង ពន្ធដារ គឺជាមានសារៈសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់បង្កើនចំណេះដឹងបន្ថែមលើកាលានុវត្តភាពថ្មីៗ និងក៏ជាឱកាសក្នុងការ ស្វែងរកការងារ ខណៈដែលកំពុងទទួលបាននូវបរិយាកាសវិនិយោគថ្មីៗបន្ថែម។

និស្សិតមកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ក្នុងសន្និសីទស្តីពីអាជីពផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារឆ្នាំ២០២៦ ដែលរៀបចំដោយខេមអេដ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦ នេះថា កម្ពុជាគឺជាប្រទេសមួយដែលកំពុងមានការអភិវឌ្ឍរីកចម្រើន ជាពិសេសបាននិងកំពុងស្រូបយកការវិនិយោគជាបន្ត បន្ទាប់ ដែលធ្វើឱ្យកម្ពុជាមានតម្រូវការលើវិស័យការងារពីមួយឆ្នាំទៅមួយឆ្នាំកាន់ច្រើន មិនថាការងារជំនាញ ឬការងារដែលធ្វើដោយ កំលាំងនោះឡើយ ពោលគឺកម្ពុជាមានតម្រូវការលើវិស័យការងារមានគ្រប់ផ្នែក និងកម្រិត។

និស្សិតទាំងអស់នោះលើកឡើងបន្ថែមថា ស្របពេលការវិវត្តន៍រីកចម្រើន ពួកគាត់បាននិងកំពុងយកចិត្តទុករៀនសូត្រ ឱ្យក្លាយ ទៅជាធនធានពូកែរបស់កម្ពុជា ដើម្បីចូលរួមនៅក្នុងវិស័យការងារ លើកកម្ពស់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ជាក់ស្តែងតាម រយៈព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់ ដែលស្ថិតនៅក្នុងវ័យសិក្សា ដើម្បីក្រេបយកនូវចំណេះដឹង និង កាលានុវត្តភាពថ្មីៗបន្ថែម តាមរយៈពិព័រណ៍របស់ក្រុមហ៊ុន/សហគ្រាស ដើម្បីបានសិក្សាស្វែងយល់ លើកិច្ចដំណើរការរបស់ក្រុមហ៊ុន នីមួយៗនៅកម្ពុជា សម្រាប់ជាពុទ្ធិពង្រីកចំណេះឱ្យកាន់តែមានសក្តានុពល ដើម្បីឈានទៅចូលរួមក្នុងវិស័យការងារ។

ទាក់និងការសិក្សាជំនាញនេះដែរ, លោក ខេស៊ី បាណេត ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកខេមអេដ លើក ឡើងថា កម្ពុជាគឺជាប្រទេសដែលមានមូលដ្ឋានវិនិយោគ និងសេដ្ឋកិច្ចរឹងមាំ និងបានបង្កើតនូវទំនុកដល់អ្នកវិនិយោគទាំងឡាយ មក បណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗជាបន្តបន្ទាប់ ក្នុងនោះចំពោះធនធានមនុស្ស, កម្ពុជាកំពុងបង្កើតធនធានលើផ្នែកគណនេយ្យ សវនកម្ម និងពន្ធដារ បានកំពុងដើរលើផ្លូវត្រូវ និងជាកម្មវត្ថុដ៏សំខាន់ សម្រាប់ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ ជាក់ស្តែង ព្រឹត្តិការណ៍នេះជាដើម គឺជាការបើកផ្លូវឱ្យនិស្សិតបានយល់អំពីខ្សែច្រវាក់ផលិតកម្ម និងក៏ជាការស្វែងរកឱកាសការងារពីបណ្តាក្រុម ហ៊ុន សហគ្រាស និងឧស្សាហកម្មផ្សេងៗ ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់ដល់អ្នកចំណាកស្រុក ដែលវិលមក មាតុភូមិវិញ ក៏ដូចជានិស្សិត និងអ្នកដែលមានជំនាញផ្សេងៗចូលរួមក្នុងវិស័យការងារ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ