ព័ត៌មាន
ក្រុមការងារជំនាញ ចុះធ្វើជំរឿនមន្ត្រីរាជការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
ឈានចូលមកដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៦នេះ ក្រុមមន្ត្រីជំនាញនៃក្រសួងមុខងារសាធារណៈ បានបន្តការងារកំណែទម្រង់ ដោយចុះធ្វើ ជំរឿនមន្ត្រីរាជការ ជាក់ស្ដែងនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ធ្វើឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី ១៥ និងថ្ងៃទី ១៦ ខែ ឧសភា។
ក្រុមការងារជំនាញនៃក្រសួងមុខងារសាធារណៈ បានចុះបំពេញការងារ ជំរឿនមន្ត្រីរាជការ នៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ការធ្វើជំរឿនគឺចាប់រាប់ពីថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់។ ការធ្វើជំរឿននៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នេះ គឺធ្វើឡើងក្រោយការបញ្ចប់ការងារជំរឿនមន្ត្រីរាជការនៅក្រសួងមុខងារសាធារណៈ និងការធ្វើជំរឿននៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការធ្វើជំរឿននៅក្រសួងអភិវឌ្ឍន៍ជនបទ និងការធ្វើជំរឿននៅក្រសួងកិច្ចការនារី។
ក្នុងថ្ងៃដំបូងនៃការធ្វើជំរឿនមន្ត្រីរាជការនៅក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងជាការគាំទ្រ ចំពោះការងារជំរឿននេះ។ គាំទ្រ ដោយមើលឃើញពីផលវិជ្ជមានជាច្រើន ដែលទទួលបាន។
កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈ ធ្លាប់បានលើកឡើងប្រាប់ទៅកាន់មន្ត្រីរាជការតាមក្រសួងស្ថាប័ន ទាំងអស់ផ្ដល់កិច្ចសហការ និងត្រូវចូលរួមការងារជំរឿនមន្ត្រីរាជការនេះ។ ឯកឧត្តមបានបញ្ជាក់កុំឱ្យមានការព្រួយបារម្ភ ការធ្វើជំរឿននេះ ពុំមែនជាការវះកាត់មន្ត្រីនោះទេ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថាការងារជំរឿនមន្ត្រីរាជការ ពិតជាសំខាន់សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ ការធ្វើជំរឿននេះ នឹងផ្តល់ជាទិន្នន័យជាក់លាក់មន្ត្រីរាជការបំពេញការងារជាក់ស្ដែងនៅតាមក្រសួងស្ថាប័ន ហើយក៏ជាទិន្នន័យសំខាន់សម្រាប់ការធ្វើផែនការមន្ត្រី រាប់បញ្ចូលទាំងការជ្រើសរើសមន្ត្រីផងដែរ។
ពាក់ព័ន្ធនឹងការងារជំរឿននេះ ក្រសួងមុខងារសាធាររណៈ ក៏បានបញ្ចប់រួចរាល់ ការធ្វើជំរឿនមន្ត្រីនៅតាមមូលដ្ឋានសុខាភិបាល និងគ្រឹះស្ថានអប់រំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ក្រសួងក៏នឹងបន្តចុះ ធ្វើជំរឿន មន្ត្រីនៅតាមមូលដ្ឋានសុខាភិបាល និងគ្រឹះស្ថានអប់រំ នៅតាមបណ្ដាខេត្តដទៃ ទូទាំងប្រទេស។
កន្លងទៅកម្ពុជា ធ្លាប់បានធ្វើជំរឿនមន្ត្រីចំនួន ៣លើករួចមកហើយ។ ការធ្វើជំរឿនមន្ត្រីលើកទី ១នៅឆ្នាំ ១៩៩៥ ការធ្វើជំរឿនមន្ត្រីលើកទី ២ធ្វើឡើងនៅឆ្នាំ ១៩៩៩-២០០១ និងការធ្វើជំរឿនមន្ត្រីលើកទី ៣នៅឆ្នាំ ២០១០។
អត្ថបទ៖គឹមហុក










-
PR NEWS1 week agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន6 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន5 days agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន7 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
កីឡា1 week agoលោក អ៊ូ តារា៖ ការប្រកួតគុនល្បុក្កតោបឋមសិក្សាថ្នាក់ជាតិឆ្នាំនេះកុមារា កុមារី មានការកើនឡើងទាំងចំនួន និងបច្ចេកទេស
-
ព័ត៌មាន1 week agoកម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ