ព័ត៌មាន
ក្រសួងព័ត៌មានប្រកាសបើកយុទ្ធនាការ «និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ» ដំណាក់កាលទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»
ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ខែឧសភានេះ បានរៀបចំពិធីបើកយុទ្ធនាការ និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ ដំណាក់កាលទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។ពិធីនេះរៀបចំនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែនវត្តភ្នំ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
នៅក្នុងពិធី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងថា យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីសារៈសំខាន់ក្នុងការចូលរួមបង្ការ ទប់ស្កាត់ការរីកសាយភាយនូវព័ត៌មានក្លែងក្លាយ និងបញ្ជាបការយល់ដឹងអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ជូនដល់សាធារណជន និងអ្នកពាក់ព័ន្ធ ជាពិសេសក្រុមយុវជន។ បន្ថែមលើនេះ ឯកឧត្តមក៏បានអំពាវនាវដល់សាធារណៈ ជាពិសេសយុវជន កុំចែកចាយព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គម ហើយដើម្បីដឹងថា ព័ត៌មានពិត ឬក្លែងក្លាយ គឺត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់លាស់ជាមុនសិន។
សម្រាប់យុវជនបានប្តេជ្ញាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងចែករំលែកព័ត៌មានដែលពិត នៅក្នុងបណ្តាញសង្គម ពោលដូចជាព័ត៌មានប្រទេសថៃឈ្លានពានប្រទេសជាកម្ពុជាជាដើម។
គួររម្លឹកដែរថា ការផ្សព្វផ្សាយក្នុងយុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយដំណាក់កាលទី១ កាលពីឆ្នាំ២០២៥ មានសាធារណជនចូលមើលជាង ៩លាននាក់ នៅលើបណ្តាញសង្គម និងអ្នកចូលរួមដោយផ្ទាល់ជាង ៦ម៉ឺននាក់ នៅទូទាំងប្រទេសកម្ពុជា។ យុទ្ធនាការនេះ បានចូលរួមការពារយុវជនកម្ពុជា ប្រមាណជា៦៦ភាគរយ នៃប្រជាជនសរុប ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។ នេះបើតាមរបាយការណ៍របស់ក្រសួងព័ត៌មាន៕ អត្ថបទ៖ទូច សោភ័ណ













-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ