ព័ត៌មាន
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នឹងត្រូវសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភានេះ
ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង នឹងត្រូវរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោយធ្វើការសាងសង់អស់រយៈពេលប្រាំមួយឆ្នាំ ដោយស្តូបនេះសាងសង់ឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះ ឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិនោះ។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន កាលពីកន្លងទៅ នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសាងសង់ស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះ កោះកុងបានឱ្យដឹងថា ពិធីសម្ពោធដាក់ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុងនឹងធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន និងមហាជនចូលរួមប្រមាណ ៦៣០០នាក់។
បើតាមនាយឧត្តមសេនីយ៍ ប៊ុន លើត បានឲ្យដឹងទៀតថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសាងសង់នៅលើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលមានកម្ពស់៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ ៤ជ្រុង ខាងក្រៅមានរូបសំណាកតោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាល៣ជាដើម។ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង កសាងឡើងដើម្បីរម្លឹកអំពីសន្តិភាព សមិទ្ធផល និងដំណើរការឱ្យសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះ និងការបង្រួបបង្រួមជាតិ ជាការរម្លឹកដល់គុណវីរបុរសជំនាន់មុនៗ ដែលបានលះបង់អាយុជីវិត ដើម្បីបូរណភាពទឹកដី ការពារជាតិមាតុភូមិ ប្រទេសជាតិ ក្នុងយុគសម័យភ្លើងសង្គ្រាម។ ចំពោះការចំណាយថវិកាសម្រាប់សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង គឺទទួលបានពីការចូលរួមពីសប្បុរសនានា ដោយមិនបានយកថវិការដ្ឋនោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងឱកាសសម្ពោធនូវស្តូបអនុស្សាវរីយ៍ ឈ្នះ ឈ្នះនេះ នឹងរៀបចំព្រឹត្តិការណ៍ជា ច្រើន ដូចជាការលេងកីឡា ការតាំងពិព័រណ៍សមិទ្ធផលនានា ការបាញ់កាំជ្រួច បង្ហាញពីដំណើរការនិងសកម្មភាពអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ ទិសយោធភូមិភាគទី៣ សមិទ្ធផល និងស្នាដៃក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ រយៈពេល២៨ឆ្នាំ «១៩៩៨-២០២៦»ផលិតផលម្ហូបអាហារខ្មែរ រួមជាមួយសមិទ្ធផលវិស័យឯកជននានាជាដើម។ នៅរាត្រីថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០២៦ មានរៀបចំពិធីអបអរសាទរពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
នាយឧត្តមសេនីយ៍ ប៊ុន លើត បានឲ្យដឹងទៀតថា គោលគំនិតនៃការសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបឈ្នះឈ្នះ កោះកុង ជាផ្លូវការនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះ ដល់សាធារណជន ឬប្រជាជនខ្មែរទាំងមូល ឱ្យបានយល់ជ្រួតជ្រាបតាមរយៈការបង្កើតជាទម្រង់សិល្បៈ បញ្ចេញជាសារតាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ ពេលនេះជាវិធីសាស្ត្រថ្មីមួយក្នុងការធ្វើឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់ពីតម្លៃសន្តិភាពដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះ៕ អត្ថបទ បាន ចក់















-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន2 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម