ព័ត៌មាន
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កិច្ចខិតខំប្រឹងប្រែងខ្លួនឯង គឺជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែលេចធ្លោក្នុងសង្គម
«រាជរដ្ឋាភិបាលបានផ្តល់ឱកាសគ្រប់យ៉ាងដល់យុវជន រាប់តាំងពីគោលនយោបាយល្អ សាលារៀនល្អ និងសម្បូរបែប គ្រូបង្រៀនក៏មានសមត្ថភាព ខណៈដែលសម្ភារៈសិក្សាក៏មិនខ្វះ។ ទោះយ៉ាងណា មានតែកិច្ចខិតខំប្រឹងប្រែងខ្លួនឯងទេដែលជាកត្តាជំរុញឱ្យយើងក្លាយជាមនុស្សពូកែ លេចធ្លោក្នុងសង្គម និងមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត»។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនក្នុងបាឋកថាស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦។
ដើម្បីក្លាយជាមូលធនមនុស្សស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា ជំរុញលើកទឹកចិត្តឱ្យនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ ឱ្យលើសពីចេះដូចសុភាសិតបូរាណពោលថា «ចេះដប់មិនស្មើប្រសប់មួយ»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា នៅពេលក្លាយខ្លួនជាមនុស្សពូកែ ប៉ិនប្រសប់ប្រកបដោយទេពកោសល្យលេចធ្លោ ការងារល្អៗជាច្រើននៅរង់ចាំក្មួយៗនាពេលខាងមុខ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានរំលេចជូននិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យអំពីធាតុសំខាន់ៗនៃមូលធនមនុស្សដែលរាជរដ្ឋាភិបាលចង់បានគឺ ត្រូវមានចំណេះជំនាញពិតប្រាកដយ៉ាងតិចមួយក្នុងជីវិត មានសមត្ថភាពសម្របសម្រួលនិងចុះសម្រុងដែលហៅថា ជំនាញទន់ មានសីលធម៌ល្អ សុខភាពល្អ និងមានមនសិកាស្នេហាជាតិពិតប្រាកដ។
បាឋកថានេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រួមទាំងគណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតសរុបជិត ៣០០ នាក់។
បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕











-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ