ព័ត៌មាន
ដោយមានគាំទ្រពីរដ្ឋផលិតផលកែច្នៃក្នុងស្រុកជាច្រើនបានចូលទៅទីផ្សារកាន់តែទូលំទូលាយ
ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាល ផលិតផលកែច្នៃក្នុងស្រុកកាន់តែច្រើនឡើងចូលទៅក្នុងទីផ្សារ ជាពិសេស នៅតាមបណ្តាផ្សារទំនើបនានានៅទូទាំងប្រទេស។ គិតមកដល់ពេលនេះ មានផ្សារទំនើបប្រមាណ ៤០០ បានដាក់តាំងបង្ហាញផលិតកែច្នែក្នុងស្រុក។ ក្នុងពេលដែលប្រជាពលរដ្ឋកាន់តែងាកមកគាំទ្រផលិតផលក្នុងស្រុក សិប្បកម្មផលិតស៊ុបមាន មួយកន្លែង កំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ តាមរយៈគុណភាព រសជាតិ និងការផលិតប្រកបដោយសុវត្ថិភាព។

រាជរដ្ឋាភិបាលតាមរយៈ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងជួយជ្រោមជ្រែកដល់សហគ្រាសកែច្នៃក្នុងស្រុក ដើម្បីនាំយកផលិតផលរបស់ពួកគេចែកចាយនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយជាងមុន។ សព្វថ្ងៃ ក្រសួងពាណិជ្ជមកម្ម កំពុងធ្វើ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ដែលរៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋ។ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយកទំនិញរបស់ខ្លួនដែលមានអនុលោមភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើនការដាក់លក់នៅតាមបណ្តាផ្សារទំនើបនានា នៅទូទាំងប្រទេស។
អ្នកស្រី ធឿន សុភក្ដ្រ័ ម្ចាស់សិប្បកម្មបុស្បា ដែលជាសិប្បកម្មកែច្នែស៊ុបមាន ប្រាប់ BTV ថា ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ផលិតផលរបស់អ្នកស្រីត្រូវបានដាក់តាំងលក់នៅលើផ្សាទំនើបជាច្រើននៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ អ្នកស្រីថា ម្សៅស៊ុបមាន់បុស្បា មិនមានបន្ថែម សារធាតុរក្សាទុក មិនបន្ថែមពណ៌ មិនបន្ថែមក្លិន បានចុះបញ្ជីមានបាកូដ ហើយ ពិនិត្យគុណភាពចំណីអាហារទទួលបាន ច.ប.ផ ត្រឹមត្រូវពីក្រសួង។ លើសពីនេះ តាមរយៈយុទ្ធនាការផលិតផលជាតិ គឺប្រជាពលរដ្ឋកាន់ច្រើនឡើង បានស្គាល់ និងគាំទ្រផលិតផលរបស់អ្នកស្រី ក៏ដូចជាផលិតផលខ្មែរផ្សេងទៀត កាន់តែខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម និងការចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាត ទូទាំងប្រទេសចំនួនជាង ៤០០ ទីតាំង បាននិងកំពុងដាក់លក់ផលិតផលជាតិ ។ “យុទ្ធនាការផលិតផលជាតិ#MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី “ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរ និងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ និង មានរយៈពេល ១ ឆ្នាំពេញ៕ អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ