ព័ត៌មាន
រដ្ឋបាលខេត្តកណ្តាលចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ នៅទូទាំងខេត្ត
រដ្ឋបាលខេត្តបានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ហើយគិតមកដល់ពេលនេះក្នុងចំណោម ១២៧ ឃុំ សង្កាត់ នៅទូទាំងខេត្តកណ្តាលរបស់យើងដែលសំរេចបាន ៩០ ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាល ឃុំសង្កាត់ និងនៅសល់ ៣២ ឃុំ សង្កាត់ ទៀតត្រូវពិនិត្យឡើងវិញនឹងបន្តPrintផែនទីព្រំប្រទល់បន្ថែមទៀត។
មានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាលបានបន្ដថា៖ យើងបានជំរុញកិច្ចការងារនេះ និងធ្វើទំនាក់ទំនងក្នុងកម្រិតស្រុកនឹងស្រុក ខេត្តនឹងខេត្តដើម្បីសម្របសម្រួលអោយបងប្អូនចាប់ពីថ្នាក់ឃុំស្រុក បានព្រមព្រៀងគ្នាទៅលើព្រំប្រទល់រដ្ឋបាល ឃុំសង្កាត់ ក្រុងស្រុក ខេត្ត ដោយមានការឯកភាពគ្នាទើបយើងឈានដល់ការprintផែនទីនេះឡើង។ ឯកឧត្តមបានបន្ថែមថា៖ ខេត្តកណ្តាលគឺព័ទ្ធជុំវិញរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម និងខេត្តព្រៃវែង យើងបានធ្វើការសម្របសម្រួលដោយមានការជួយគាំទ្រពីក្រសួងរៀបចំដែនដី ហើយការចុះហត្ថលេខាលើផែនទីរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្ត ផែនទីផ្លូវការដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ នឹងក្លាយជាឯកសារគតិយុត្តដ៏មានសារៈសំខាន់បំផុតក្នុងការកំណត់ច្បាស់លាស់នូវដែនសមត្ថកិច្ចគ្រប់គ្រងរបស់ឃុំ សង្កាត់នីមួយៗ ដើម្បីបង្ការ និងដោះស្រាយរាល់វិវាទដីធ្លី ឬការទន្ទ្រានព្រំប្រទល់រវាងមូលដ្ឋាន និងមូលដ្ឋាន។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា៖ ផ្តើមចេញពីការវាស់វែងលក្ខណះជាប្រព័ន្ធ គឺចេញពីគណៈកម្មការរដ្ឋបាលដែលមានរដ្ឋបាលខេត្ត ក្រុងស្រុក និងការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងនេះគឺជាមូលដ្ឋានដែលយើងយកមកកំណត់ព្រំប្រទល់រដ្ឋបាលនេះ ការកំណត់ និងការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុត ក្នុងការធានាបាននូវសុវត្ថិភាពគតិយុត្ត ងាយស្រួលដល់ការគ្រប់គ្រងដីធ្លី ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា៖ការដឹងពីព្រំប្រទល់រដ្ឋបាលច្បាស់លាស់ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ហើយការកំណត់ព្រំប្រទល់នេះ មិនមែនជាការខណ្ឌចែកទឹកដីដាច់ដោយឡែកពីគ្នានោះទេ ទោះបីជាព្រំប្រទល់ស្ថិតនៅត្រង់ណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺការបម្រើផលប្រយោជន៍ និងការរស់នៅប្រកបដោយសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារបច្ចេកទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តរហូតសម្រេចបានផែនទីផ្លូវការនេះឡើង។ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារបង្គោលព្រំប្រទល់ និងត្រូវប្រើប្រាស់ផែនទីនេះជាមូលដ្ឋានគ្រឹះក្នុងការបម្រើសេវា និងការអភិវឌ្ឍមូលដ្ឋាន។ ដោយ៖ សៅ យ៉ាម៉ង់









-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ