ព័ត៌មាន
ខេត្តឧត្ដរមានជ័យ ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្ត និងនាយករដ្ឋបាល
ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងនាយករដ្ឋបាលសាលាខេត្តថ្មី ដោយលោក ប៉ិច រតនៈ ត្រូវបានប្រកាសចូលកាន់តំណែងជានាយករដ្ឋបាលខេត្ត ខណៈលោក រិទ្ធី ប៉ាក់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តឧត្ដរមានជ័យ ជំនួសលោក ផៃ ប៊ុនវណ្ណៈ ដែលត្រូវបម្រើការនៅទីស្ដីការនៃក្រសួងមហាផ្ទៃ។ ក្នុងពិធីនេះក៏មានការចូលរួមពី ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនរូបនៅថ្ងៃទី១៨ឧសភាឆ្នាំ២០២៦។
លោក រិទ្ធី ប៉ាក់ ដែលទើបនិងចូលកាន់តំណែងជាអភិបាលរងខេត្តឧត្ដរមានជ័យថ្មី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នឹងគោរពនិងអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន, ការពារជាតិ សាសនា ព្រះមហាក្សត្រ, បង្កើនសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ, និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត សហការជាមួយថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់ ដើម្បីបម្រើសេវាសាធារណៈ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចូលរួមចំណែកអភិវឌ្ឍន៍ខេត្តឧត្តរមានជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងជាតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាពិសេសត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។
ឯកឧត្តមសន្តិបណ្ឌិត ប៊ុន ហុន មានប្រសាសន៍ថា អភិបាលរងខេត្ត និងនាយករដ្ឋបាលខេត្ត ដែលទើបចូលកាន់មុខតំណែងថ្មី ត្រូវតែគោរព និងអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់តាមឋានានុក្រមដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ដើម្បីសម្រេចឱ្យបានជោគជ័យនូវគ្រប់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ សំដៅលើកកម្ពស់អភិបាលកិច្ចល្អ និងរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
ឯកឧត្តម រដ្ឋលេខាធិការ បានផ្តល់ការណែនាំនិងផ្តាំផ្ញើបន្ថែមដល់ថ្នាក់ដឹកនាំថ្មីទាំងពីររូប ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងជួររដ្ឋបាលខេត្ត ព្រមទាំងបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង-ស្រុក សមាគម និងអង្គការនានា ដើម្បីរួមចំណែកសម្រេចបានជោគជ័យនូវគ្រប់ផែនការការងាររបស់ខេត្ត និងជាពិសេសគឺការបង្កើត និងថែរក្សាជំនឿចិត្តឱ្យបានទ្វេដងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕ ដោយ ៖ ឃិនសារិទ្ធ








-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា