ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងបទអន្តរាគមន៍នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) អំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់
ទីក្រុងហ្សឺណែវ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង ២០:០០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក១៨៥ ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC) នៅត្រឹមឆ្នាំ ២០៣៥។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចសំខាន់ៗជាអាទិភាពក្នុងវិស័យសុខាភិបាល មានជាអាទិ៍៖ ១) ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម (Primary Health Care) ២) ការការពារហានិភ័យផ្នែកសុខភាព ៣) ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះភាពអាសន្នផ្នែកសុខាភិបាល ៤) ការអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ និង ៥) ការគាំទ្រកំណែទម្រង់ WHO។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «សុខភាពសកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលនឹងកំណត់អនាគតកាលយ៉ាងជ្រាលជ្រៅបំផុត។ អនាគតនៃសុខភាពសកល គឺផ្អែកសំខាន់លើ ការកសាងសមត្ថភាពនៅនឹងកន្លែង សមធម៌ និងភាពចម្រុះ។»
ការចូលរួម និងការថ្លែងបទអន្តរាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) បានបង្ហាញពីការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់កម្ពុជាក្នុងការចូលរួមចំណែកដល់សុខភាពសកល ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសម្រេចគោលដៅ «កែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ប្រកបដោយចីរភាព៕




-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ