ព័ត៌មាន
ប្រធានសមាគម៖ រយៈពេលជាង ៤ខែដើមនេះវិស័យដឹកជញ្ជូនកម្ពុជាមានស្ថានភាពល្អទោះតម្លៃប្រេងខ្ពស់ក៏ដោយ
ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា ថ្លែងថា នៅក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦ វិស័យ ដឹកជញ្ជូននៅកម្ពុជាមានស្ថានភាពល្អប្រសើរ ជាងនៅដើមឆ្នាំ២០២៥ គាំទ្រដោយលំហូរនៃទំនិញ (ចេញ-ចូល) និងសកម្មភាពអាជីវកម្ម ក្នុងស្រុកទោះបីកម្ពុជាជួបបញ្ហានៃការហក់ឡើងប្រេងឥន្ធនៈក៏ដោយ។

លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន ខ្សែច្រវាក់ផ្គត់ផ្គង់ និងភ្នាក់ងារជើងសានៅកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីប្រតិបត្តិការនៃសេវាដឹកជញ្ជូនក្នុងពេលបច្ចុប្បន្ន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះថា វិស័យដឹកជញ្ជូនពឹងផ្អែកទាំងស្រុងលើប្រេងឥន្ធនៈ (ជាពិសេសប្រេង ម៉ាស៊ូត) បន្ទាប់ពីការហក់ឡើងថ្លៃនៃប្រេងឥន្ធនៈ ដោយសារសង្គ្រាមនៅមជ្ឈឹមបូព៌ា សេវានៃប្រតិបត្តិការដឹកជញ្ជូនក៏បានហក់ឡើងថ្លៃ ផងដែរ នៅក្នុងរង្វង់ប្រមាណ ២៥ ទៅ ៣០% ចំណែកនៅក្នុងស្ថានភាពមិនប្រាកដប្រជានេះ អាចនឹងពិបាកក្នុងការវាយតម្លៃ ប៉ុន្តែ ទោះបីយ៉ាងណា ជុំវិញបញ្ហាប្រេងឥន្ធនៈនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានដាក់ចេញនូវកិច្ចអន្តរាគមន៍ជាបន្ត បន្ទាប់រួមមាន តាមរយៈការបញ្ចុះអាករ និងដកពន្ធលើការនាំចូលប្រេង ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការសម្រួលដល់ប្រតិបត្តិកាដឹកជញ្ជូន ដែលជាផ្នែកមួយជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរ។
លោកបន្តថា ជុំវិញការដឹកជញ្ជូននេះឃើញថា ក្នុងរយៈពេលជាង ៤ខែ ដើមឆ្នាំ២០២៦នេះ មានស្ថានភាពល្អប្រសើរ បើធៀប រយៈពេលដូចនឹងឆ្នាំមុន ខណៈនៅក្នុងឆ្នាំ២០២៥កន្លងមក កម្ពុជាទទួលបានគម្រោងវិនិយោគជាច្រើន គាំទ្រដល់ការនាំចេញទំនិញ របស់កម្ពុជា គួបផ្សំជាមួយការហូរចូលទំនិញមានកំណើនកើនឡើង រួមជាមួយសកម្មភាពអាជីវកម្មក្នុងស្រុកមានភាពមមាញឹកជាងមុនបានគាំទ្រដល់សេវានៃការដឹកជញ្ជូន ហើយបញ្ហានេះលោករំពឹងថា វិស័យដឹកជញ្ជូននៅក្នុងឆ្នាំ២០២៦ នឹងមានស្ថានភាពល្អ ប្រសើរទោះបីជួបបញ្ហាខ្លះៗក៏ដោយ។
ទាក់ទិនអនុវិស័យដឹកជញ្ជូននេះ, បើយោងតាមក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩, អនុវិស័យនេះ ត្រូវបានវាយតម្លៃថា នៅក្នុងឆ្នាំ២០២៦នេះ នឹងបន្តសម្រេចបានកំណើនល្អក្នុងអត្រា ៤,៥% ដែលគាំទ្រដោយនិន្នាការល្អនៃវិស័យ បម្រើការនាំចេញ គួបផ្សំនឹងការបន្តពង្រីក និងពង្រឹងសមត្ថភាពផ្ទុក និងចរាចរណ៍ទំនិញនៅតាមកំពង់ផែទាំងពីរ, ស្របពេលដែល ការដឹកជញ្ជូនបញ្ញើរហ័ស ក៏នៅបន្តរក្សាបាននិន្នាការល្អ ។ ចំណែកការកើនថ្លៃប្រេងឥន្ធនៈ ក៏បង្កផលប៉ះពាល់ដល់សកម្មភាព និង ប្រាក់ចំណេញរបស់ក្រុមហ៊ុនដឹកជញ្ជូនផងដែរ ដែលធ្វើឱ្យមានការកាត់បន្ថយនូវចំនួនជើងនៃការដឹកជញ្ជូន ពិសេសការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក, ប៉ុន្តែការដឹកជញ្ជូន ពិសេសទំនិញបម្រើការនាំចេញ នៅបន្តរក្សាបាននិន្នាការល្អ ដែលចូលរួមគាំទ្រដល់ អនុវិស័យនេះជារួម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា