ព័ត៌មាន
សម្ដេចធិបតី៖ ពាក្យស្លោកសម្ដេចតេជោ «កែទម្រង់រស់មិនកែទម្រង់គឺស្លាប់» ត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ដូច្នេះក្រសួង ស្ថាប័នត្រូវបន្តធ្វើកំណែទម្រង់បន្តទៀត
ក្នុងឱកាសអញ្ជើ្ជញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានរំឭកនូវប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវពាក្យស្លោក «កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់» ដោយសម្ដេចធិបតី ចាត់ទុកពាក្យស្លោករបស់សម្ដេចតេជោនេះ គឺមានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ ខណៈគ្រប់ស្ថាប័ន មិនថា រដ្ឋ ឬឯកជនគឺត្រូវធ្វើការកំណែទម្រង់។
ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែង កោតសរសើរចំពោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបូជាអស់ទាំងកម្លាំងកាយ និងកម្លាំងចិត្តដើម្បីដឹកនាំការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប្រកបដោយ ភាពធន់ និង បរិយាប័ន។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានខិតខំដឹកនាំ អគ្គនាយកដ្ឋានពន្ធដារ ឱ្យមានការរីកចម្រើនជាលំដាប់, ឆ្លុះបញ្ចាំងតាមរយៈការកទម្រង់ប្រព័ន្ធពន្ធដារ, ការកែលម្អអភិបាលកិច្ចស្ថាប័នពន្ធដារ, ការធ្វើទំនើបកម្មរដ្ឋបាលពន្ធដារ និងចុងក្រោយការកសាងនូវ «អគារទីស្នាក់ការកណ្ដាល» ដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
សម្តេចធិបតីថ្លែងបញ្ជាក់ថា ពាក្យស្លោកសម្តេចតេជោ «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ពាក្យនេះមានអត្ថន័យត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់ដែលគ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើកំណែទម្រង់។
ក្នុងឱកាសនោះ សម្ដេចធិបតីបានបញ្ជាក់ថា បានវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយករដ្ឋានពន្ធដារ ដែលបានខិតខំ និងកំពុងខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតីបុរេសកម្មនៅក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួច និងស៊ីជម្រៅដែលដាក់ចេញដោយរាជរដ្ឋាភិបាលរហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោកថា «ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច»៕









-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន