Connect with us

ព័ត៌មាន

ជប៉ុនស្រូបយកទំនិញកម្ពុជា មានទឹកជាង ៦១៤ លានដុល្លារ ឈក្នុងលំដាប់ទី៣ នៃ​ការ​នាំ​ចេញ​ទំនិញក​ម្ពុជា

កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារជប៉ុន នៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ មាន​ទឹក​ប្រាក់សុរបជាង ៦១៤ លាន ដុល្លារអាមេរិក កើនឡើងជាង ១៧ ភាគរយ ធៀបរយៈ​ពេល​ដូច​គ្នា​និង​ឆ្នាំមុន ដោយទីផ្សារមួយនេះឈរក្នុងលំដាប់ទី៣ ជួយជ្រោមជ្រែង ដល់ការនាំចេ​ញ​ទំនិញ​របស់​កម្ពុជា។ 

ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុន ឃើញថា នៅក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ការផ្លាស់ប្តូរពាណិជ្ជកម្ម នៃប្រទេសទាំងពីរ បានកើនឡើងជាបន្តបន្ទាប់ និងមាន​សមតុល្យ​ពាណិជ្ជ​កម្ម​ប្រហាក់ប្រហែលគ្នា ដោយទីផ្សារប្រទេសជប៉ុនបានកំពុង គាំទ្រដល់ការ​នាំ​ចេញ​របស់​កម្ពុជា ​ឈក្នុងលំដាប់ទី៣ បន្ទាប់ពីការនំាចេញទៅសហរដ្ឋអាមេរិក និងទីផ្សារនៃ​ប្រទេស​វៀតណាម​។

ជាក់ស្តែងនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ, បើ​យោង​តាម​រយបា​យការណ៍រ​បស់​អគ្គ​នាយក​ដ្ឋាន​គយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការធ្វើ​ពាណិជ្ជ​កម្ម​ទ្វេរភាគីរវាងកម្ពុជា-ជប៉ុន មានទំហំទឹកប្រាក់សរុបជិត ១ ពាន់លានដុល្លារអាមេរិក កើន​ឡើងជាង ១៦ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅទីផ្សារជប៉ុន មានទឹក​ប្រាក់​ជាង ៦១៤ លានដុល្លារអាមេរិក កើនជាង ១៧ ភាគរយ ខណៈការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា មានទឹកប្រាក់ជាង ៣៥២ លានដុល្លារ អាមេរិក កើន ១៤ ភាគរយ បើធៀបរ​យៈ​ពេល​ដូច​គ្នា​និង​ឆ្នាំ២០២៥។

ជុំវិញការធ្វើពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុននេះ, នៅដើមឆ្នាំ២០២៦ កន្លងមក ប្រទេស​ទាំង​ពីរ​ក៏បានប្រកាសដាក់ឱ្យ ដំណើរក្រុមសហបង្កើតធុរកិច្ច (BCT) ដើម្បីជំរុញឱ្យក្រុមហ៊ុនជប៉ុន ទាំង​ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា និងក្រុមហ៊ុនដែល កំពុងពិចារណាវិនិយោគ ទទួល​បាននូវព័ត៌មានកាន់តែទូលំទូលាយ និងដំណោះស្រាយតែមួយកន្លែង ​ដើម្បីលើកកម្ពស់​ដល់ការ វិនិយោគនៅកម្ពុជា​។

ទីផ្សារជប៉ុនគាំទ្រដល់ការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជារួមមាន៖ សម្លៀកបំពាក់, វាយ​ន​ភណ្ឌ,​ ស្បែកជើង, សម្ភារៈធ្វើ ដំណើរ, គ្រឿងអេឡិចត្រូនិចនិងគ្រឿងបំណែក, ខ្សែភ្លើង​​និង​គ្រឿង​បង្គុំ​ខ្សែភ្លើ​ង និងគ្រឿងបន្លាស់រថយន្តជាដើម ។ ចំណែកការនាំចូល ពីជប៉ុនរួមមាន៖ ប្រេងម៉ាស៊ូត និង​ប្រេងរំអិល, វាយនភណ្ឌ, សម្ភារៈសំណង់ និងដែកថែម, រថយន្ត និងគ្រឿង​បន្លាស់​រថយន្ត​ជា​ដើ​ម​៕ ​អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia