ព័ត៌មាន
មន្ត្រីជាន់ខ្ពស់កងទ័ពជើងគោក ណែនាំដល់កងកម្លាំងទាំងអស់ត្រូវមានស្មារតី និងឆន្ទៈមោះមុតស្រឡាញ់ជាតិ និងទឹកដី ការពារមិនឲ្យខ្មាំងសត្រូវរំលោភបំពាននៅគ្រប់ទម្រង់
ភ្នំពេញ៖ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយរងសេនាធិការ នាយការិយាល័យទី៥ កងទ័ពជើងគោក បានបញ្ជាក់ថា កងកម្លាំងយើងទាំងអស់ត្រូវមានស្មារតី និងឆន្ទៈមោះមុតស្រឡាញ់ទឹកដីស្រឡាញ់ជាតិមាតុភូមិការពារឲ្យបាននូវអធិបតេយ្យភាពជាតិ ដោយមិនឲ្យខ្មាំងសត្រូវរំលោភបំពាននៅគ្រប់ទម្រង់នៃការឈ្លានពានបានឡើយ និងជានិច្ចកាលធានាកម្លាំង សម្ភារៈគ្រឿងបំពាក់ មធ្យោបាយ ដើម្បីត្រៀមអនុវត្តមុឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ ពេលមានសភាពការណ៍ចាំបាច់។
ការបញ្ជាក់នេះ ក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ ជាតិ អន្តរជាតិ និងពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ២០២៦។
ឯកឧត្ដមឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានមានប្រសាសន៍ថា៖ ពិភពលោកបច្ចុប្បន្នស្ថិតនៅជាពហុប៉ូល ក្នុងន័យនេះមហាអំណាចបានពង្រីកភូមិសាស្ត្រនយោបាយដើម្បីផលប្រយោជន៍ខ្លួន កត្តាទាំងនេះបានជះឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដល់លំនឹងសេដ្ឋកិច្ចពិភពលោក ពិសេសជះឥទ្ធិពលមិនល្អដល់ប្រទេសកំពុងអភិវឌ្ឍន៍ ។
ឯកឧត្ដមបានលើកឡើងអំពីវិបត្តិសង្គ្រាមដែលនិងបានកំពុងកើតឡើងនៅក្នុងពិភពលោកដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចតំបន់ វិបត្តិជនភៀសសឹក និងផលិតផលនានាមួយចំនួនទៀត ។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានបន្ថែមទៀតថា៖ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសំដៅធានាការអភិវឌ្ឍន៍ប្រកបទៅដោយថាមពល ភាពធន់ និងចីរភាព ។







-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ