Connect with us

ព័ត៌មាន

មន្រ្តីរាជការស៊ីវិលជិត២០០នាក់បានចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្ត ជំនាន់ទី៨

មន្រ្តីរាជការស៊ីវិលប្រមាណជិត២០០នាក់ បានចូលរៀនវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ នៅសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈ។

ពិធីបើកវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តជំនាន់ទី៨ បានប្រារព្ធធ្វើឡើងនៅរ​សៀ​លថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍរួមមាន តំណាងធនាគារពិភពលោក សហភាពអឺរ៉ុបប្រចាំប្រ​ទេ​ស​កម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈ និងសិក្ខាកាមចូលរៀនក្នុងវគ្គ ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨ ដែលជាមន្រ្តីរាជការស៊ីវិល សរុប១៧៥នាក់មកពីក្រសួងស្ថាប័នថ្នាក់ជាតិចំនួន៣២ និងរដ្ឋបាលថ្នាក់ក្រោមជាតិ២០ រាជធានី-ខេត្ត។

នៅក្នុងក្នុងអង្គពិធី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាលបានថ្លែងថា មុននឹងរៀបចំវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ជំនាន់ទី៨នាថ្ងៃនេះ សាលាភូមិន្ទ រដ្ឋបាលបានរៀបចំវគ្គបណ្តុះបណ្តាល បានរៀនចំវត្គបណ្តុះបណ្តាលនេះ ចំនួន៧ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមទទួលបានការបណ្តុះ បណ្តាលវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ សរុបចំនួនជាង១ពាន់នាក់ ក្នុងស្រី១៩៥នាក់។

ឯកឧត្តមបន្តថា ជាការពិតសមិទ្ធផលនៃការបណ្តុះបណ្តលសិក្ខាកាមទាំងនេះ គឺបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ និងអនុវត្តសមត្ថភាពមន្រ្តីជាន់ខ្ពស់កម្ពុជា ដែលជាតួរអង្គដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការ និងការសម្របសម្រួលនៅក្នុងរដ្ឋបាលសាធារណៈ។

គួរបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំនិង នវានុវត្តន៍ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.បង្កើនចំណេះដឹងអំពីភាពជាអ្នកដឹកនាំ និងបង្កើននូវជំនាញ និង ទំនុកចិត្ត ដើម្បីបង្កើត និងអនុវត្តនូវផែនការសកម្មភាពរបស់អង្គភាព ទី២.បង្កើនសមត្ថភាពក្នុងការបំពេញការងារដោយអនុវត្តនូវទ្រឹស្តី ដើម្បីដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងរបស់សិក្ខាកាម ឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរតាមរបៀបថ្មីឬតាមរបៀបដែលកាន់តែឆាប់រហ័ស និងផ្តល់សេវា សាធារណៈប្រ​កបដោ​​យ​​គុណភាព និងនវានុវត្តន៍ និងទី៣.បង្កើនសមត្ថភាពគាំទ្រគ្នាដែលជាផ្នែកមួយនៃបណ្តាញអ្នកដឹកនាំ ដែលគាំទ្រគ្នាទៅវិញទៅមក តាមរយៈការចែករំលែកបទពិសោធជោគជ័យរបស់ខ្លួន និងជួយជ្រោ​ម​​ជ្រែ​​​​ងគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាប្រឈមឬបង្កើតគម្រោងរួមគ្នាដែលមានលក្ខណអន្តរវិស័យ។ អត្ថបទ៖ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia