ព័ត៌មាន
ពលរដ្ឋប្រកបរបររត់ម៉ូតូកង់បី ចែករំលែកបទពិសោធន៍ពីការរៀនជំនាញ ធីវ៉េត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម
លោក ប៊ុត សារ៉ូ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នប្រកបរបររត់ម៉ូតូកង់បី នៅរាជធានីភ្នំពេញ និងជាសិស្សកំពុងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានចែករំលែកបទពិសោធន៍ពីការរៀនជំនាញ និងការរកប្រាក់ចំណូលបន្ថែម ក្រៅពីសេវាកម្មដឹកជញ្ជូនប្រចាំថ្ងៃ។
នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក ប៊ុត សារ៉ូ បាននិយាយឱ្យដឹងថា ក្រោមគម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១,៥លាននាក់ (TVET 1,5M) ពិតជាល្អខ្លាំងណាស់ និងផ្តល់ប្រយោជន៍ជាច្រើន ដែលធ្វើឱ្យរូបលោកអាចរកចំណូលបន្ថែម ក្រៅពីមុខរបរប្រចាំថ្ងៃ។
លោកបានរៀបរាប់ដោយទឹកមុខញញឹមទៀតថា គិតមកដល់ពេលនេះ លោកបានរៀនជំនាញផ្នែកបរិក្ខាត្រជាក់ និងគេហដ្ឋាន បានរយៈពេលប្រមាណ៥ខែហើយ ដោយទទួលបានទាំងចំណេះ និងជំនាញពិតប្រាកដពីគ្រូបណ្តុះបណ្តាលដែលមានជំនាញច្បាស់លាស់។ លោកបានឱ្យដឹងទៀតថា រាល់ថ្ងៃនេះ បើទោះបីជាការរៀនក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែលោកក៏អាចរកប្រាក់ចំណូលបណ្តើរៗ ពីការរៀនជំនាញនេះផងដែរ។
លោកបាននិយាយទៀតថា កម្មវិធីនេះ ពិតជាល្អមែនទែនដែលរាជរដ្ឋាភិបាលបានគិតគូរដល់ប្រជាពលរដ្ឋគ្រប់វណ្ណៈទាំងអស់ មិនថាតែកម្មករ កម្មការិនី អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនានា សូម្បីតែពលរដ្ឋប្រកបរបររត់កង់បី ក៏ទទួលបានការគិតគូរផងដែរ ខណៈការរកប្រាក់ចំណូលពីវិស័យដឹកជញ្ជូនសព្វថ្ងៃ មានការថយចុះ ហើយក៏មិនដឹងទៅរកការងារអ្វីថ្មីក្រៅពីការងារដឹកជញ្ជូនមួយនេះ។
ពាក់ព័ន្ធការរៀនចំនាញ ធីវ៉េត ខាងលើនេះ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីបង្កើនការរកប្រាក់ចំណូលបន្ថែម ពលរដ្ឋប្រកបរបររត់ម៉ូតូកង់បី (Pass App) មិនមែនជាមធ្យោបាយបង្កើតចំណូលតាមរយៈការដឹកជញ្ជូនភ្ញៀវមួយមុខប៉ុណ្ណោះទេ ក្រសួងការងារ បានកែច្នៃ Pass App ឲ្យក្លាយទៅជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរនេះ ឲ្យបង្កើតចំណូលបន្ថែមតាមរយៈការទៅរៀនជំនាញបណ្តុះបណ្តាលជាមួយក្រសួងការងារ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ តាមរយៈកម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M បានទទលការចុះឈ្មោះដើម្បីចំនួនសរុបប្រមាណជាង ២៧ម៉ឺននាក់។ កម្មវិធីបណ្តុះបណ្តាលជំនាញ ដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាល បានកំណត់យកមុខជំនាញក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕
អត្ថបទ៖ ឈិត បូរ៉ាវី








-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន7 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)