ព័ត៌មាន
អ្នកជំនាញរំពឹងថា សេដ្ឋកិច្ចឆ្នាំ២០២៦ មានកំណើនខ្ពស់ជាង ៤,២% ខណៈក្នុងវិបត្តិវិស័យគាំទ្រនៅបន្តល្អប្រសើរ
អ្នកជំនាញក្នុងអាជីវកម្ម វាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៦នេះ នឹងមានកំណើនខ្ពស់ជាងការរំពឹងទុករបស់រាជរដ្ឋាភិបាល ៤,២% ខណៈចលនាអាជីវកម្មក្នុងស្រុកកំពុងបន្តយ៉ាងសកម្ម តាមរយៈលំហូរវិនិយោគ និងកំណើននៃការនាំចេញជាដើម (ទោះបី ពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជាក៏ដោយ)។
បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការអាជីវកម្ម ក្នុងស្រុក និងការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនេះថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងនៅក្នុងវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានស្តារឡើងវិញ ដោយបន្តរក្សាបាននូវស្ថិរភាពម៉ា ក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៥% នៅក្នុងឆ្នាំ២០២៣, និងប្រមាណ ៦% នៅឆ្នាំ ២០២៤ ហើយនៅឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាក៏សម្រេច ៥,៣% ផងដែរ។
លោកបណ្ឌតិ បន្តថា ចំណែកនៅដើមឆ្នាំ២០២៦ ពិភពលោកក៏ដូចកម្ពុជា កំពុងជួបញ្ហាប្រឈមជាច្រើនដូចជា បញ្ហាពន្ធគយ បដិការរបស់សហរដ្ឋអាមេរិក, ឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបបញ្ហាឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការកើនឡើងថ្លៃប្រេងឥន្ធនៈ បានកំពុងធ្វើឱ្យមានសម្ពោធអតិផរណា និងជះឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា ទៅលើវិស័យកសិកម្ម ដឹកជញ្ជូន ទេសចរណ៍ និងការលក់ដុំ-រាយជាដើម។ លោកបណ្ឌិត បន្ថែមថា ខណៈដែលពិភពលោកកំពុងជួបបញ្ហាប្រឈមទាំងនេះ ប៉ុន្តែបើក្រឡេកមើលការនាំចេញទំនិញរបស់កម្ពុជា បាននិងកំពុងបន្តកំណើនកើនឡើង ជាពិសេសការនាំចេញទៅសហរដ្ឋអាមេរិក ខណៈនៅក្នុងភាពមិនប្រាកដប្រជាពីបញ្ហាពន្ធគយបដិការ តែទីផ្សារមួយនេះបានស្រូបយកទំនិញកម្ពុជាមានកំណើនកើនឡើង។ ក្នុង នោះចំពោះទីផ្សារអឺរ៉ុបក៏មានកំណើនផងដែរ ខណៈកម្ពុជានៅទទួលបាន EBA នៅលើមុខទំនិញមួយចំនួន ស្របពេលទីផ្សារអង់គ្លេស បានផ្តល់ GSP ជាដើម។ ក្រៅពីនេះកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគជាបន្តបន្ទាប់ បង្កើតរោងចក្រសហគ្រាស ផលិតដើម្បី នាំចេញ ការបង្កើនការ និងប្រាក់ចំណូលជាដើម និងស្របពេលការដាក់ចេញនូវវិធានការផ្សេងៗរបស់រាជរដ្ឋាភិបាល នៃការទប់ស្កាត់ ផលប៉ះពាល់នានា។
ជុំវិញកំណើនសេដ្ឋកិច្ចនេះ យោងតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមឆ្នាំ២០២៧-២០២៩, រាជរដ្ឋាភិបាលបានទម្លាក់ ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបាកនៃឥទ្ធិពលសាយភាយ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើន ថ្លៃថាមពល ក្នុងនោះលើវិស័យចម្បងៗដែលទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច ក៏បានទម្លាក់នូវអត្រាកំណើន ក្នុងនោះវិស័យឧស្សាហកម្ម ក្នុងឆ្នាំ២០២៦នេះ បានទម្លាក់ការវាយតម្លៃមកនៅត្រឹមប្រមាណ ៦,៧% ខណៈដែលវិស័យនេះនៅដើមឆ្នាំ ត្រូវបានវាយតម្លៃក្នុងអត្រា ៧,២%។ ចំណែកវិស័យសេវាកម្ម បន្ថយអត្រាកំណើនមកនៅត្រឹម ២,៦% ខណៈជំហានដំបូងត្រូវបានប៉ាន់ស្មាន ៣,៣%, ដោយ ឡែកវិស័យកសិកម្ម ត្រូវបានគ្រោងនៅដើមឆ្នាំប្រមាណ ១,២% ទម្លាក់ មកនៅត្រឹម ០,៧%៕
អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា