ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖ «ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ត្រូវដើរទន្ទឹមនឹងការដកចោលមន្ត្រីដែលជាប់ពាក់ព័ន្ធ»
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសស្វាគមន៍ចំពោះការដកចោលមន្ត្រីដែលជាប់ពាក់ព័ន្ធនឹង Online Scams ហើយសម្តេចបានណែនាំបន្ថែមថា ការបង្ក្រាបការឆបោកនេះ ត្រូវដើរទន្ទឹមជាមួយការដកចេញមន្ត្រីដែលជាប់ពាក់ព័ន្ធ ខណៈកន្លងមកសម្តេចបានឃើញមានដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែអ្នកដែលជាប់ពាក់ព័ន្ធនោះមិនមែនត្រឹមតែដកដំណែងប៉ុណ្ណោះទេ គប្បីត្រូវចោទប្រកាន់តាមផ្លូវតុលាការថែមទៀតផងដែរ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន។

អ្នកនាំពាក្យសម្តេចតេជោបានឲ្យដឹងថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោបានលើកឡើងថា សម្តេចស្វាគមន៍ជាមួយការដកចោលមន្ត្រី និងផ្តល់អនុសាសន៍ ការបង្ក្រាបការឆបោក ត្រូវដើរទន្ទឹមជាមួយការដកចេញមន្ត្រីដែលជាប់ពាក់ព័ន្ធ។ កន្លងមកសម្តេចបានឃើញបានដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែសម្តេចសុំផ្តល់មតិ ២កម្រិត អ្នកជាប់ពាក់ព័ន្ធមិនមែនត្រឹមដកដំណែងទេ ត្រូវចោទប្រកាន់តាមផ្លូវតុលាការថែមទៀត។ បើកការស៊ើបអង្កេត និងចោទប្រកាន់តាមផ្លូវតុលាការ។ ក្រុមនេះមិនអាចរួចខ្លួនទេ ព្រោះជាក្រុមមហន្តរាយ មន្ត្រីមហន្តរាយ។ សម្តេចណែនាំដោយត្រូវដកចេញពីតំណែង (បើចៅហ្វាយស្រុកណា ខេត្តណា មន្ត្រីណាមិនព្រមធ្វើ អសកម្ម សូមដកចេញ)។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់អនុសាសន៍ដល់នាយករដ្ឋមន្ត្រី និងក្រសួងមហាផ្ទៃ សួរអោយបានច្បាស់ពីការចូលមកប្រទេសកម្ពុជា តើឆ្លងកាត់ និងចូលមកពីណា តាមណា? ខ្លះមកពីប្រទេសឆ្ងាយដែលមិនមានព្រំដែនជាប់ទេ។ នេះមិនមែនជារឿងកម្ពុជាដាច់ដោយឡែកទេ ប៉ុន្តែវាជារឿងសកល។
សម្តេចតេជោ លើកឡើងថា បទល្មើសឆបោកតាមអនឡាញនេះ បានបំផ្លាញកិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ហើយក្រុមពួកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ក៏អាចក្លាយជាក្រុមគំរាមកំហែងប្រទេសជាតិទៅថ្ងៃអនាគតដែរ។ ហេតុនេះកម្ពុជា ត្រូវបង្ក្រាបអោយអស់ចេញពីកម្ពុជា៕





-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន5 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ