Connect with us

ព័ត៌មាន

ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន ខេត្តកណ្តាលជួប​សំណេះ​សំណាល ជាមួយសមាជិកថ្មី និងចាស់ចំនួន ១៤២នាក់ នៅភូមិឃ្លាំងមឿងជើង សង្កាត់​ព្រែកអំពិល

កណ្តាល៖ ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាង​សមាជិក​គណបក្ស​នៅ​មូលដ្ឋាន ​ខេត្តកណ្តាល តំណាង ឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន​គណៈ​កម្មាធិការគណបក្សខេត្តកណ្តាល និងជាអភិបាលនៃគណៈអភិបាល ខេត្តកណ្តាល អញ្ជើញ​ជាអ​ធិបតី ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកថ្មី និងសមាជិក​ចាស់​ចំនួន​១៤២នាក់ នៅភូមិឃ្លាំងមឿងជើង សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជ័យ សិទ្ធី ប្រធានក្រុមការងារចុះជួយគណបក្សនៅសង្កាត់ព្រែកអំពិល និងលោក ចាន់ តារា ប្រធានគណៈកម្មាធិការគណបក្ស និងជាអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល រួមនឹង។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ ឆៃលាង បានធ្វើការគូសបង្ហាញអំពីទិដ្ឋភាពទូទៅព្រឹត្តិការណ៍នយោបាយ ផែនការយុទ្ធសាស្ត្រគណបក្ស ព្រមទាំងយុទ្ធសាស្រ្តអទិភាពចម្បងៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបានដាក់ចេញ និងកំពុងអនុវត្តន៍ប្រកបដោយជោគជ័យ គឺ “មនុស្ស ទឹក ផ្លូវ ភ្លើង និង បច្ចេកវិទ្យា ឌីជីតែល” ព្រមទាំងបានធ្វើការបង្ហាញអំពីមូលធនមនុស្ស ដើម្បីកម្ពុជាឆ្ពោះទៅបន្តភាពរីកចំរើន និងការអភិវឌ្ឍដើម្បីកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យទទទួលបានចំណូលកំរិតមធ្យមនៅឆ្នាំ ២០៣០ និងចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានផ្តល់ការលើកទឹកចិត្ត បងប្អូនប្រជាពលរដ្ឋជាសមាជិកថ្មី បន្តរួមគ្នាជាកម្លាំងតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែនប្រធានគណបក្ស បានដឹកនាំប្រទសមានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចពេលនេះ។

ឯកឧត្តម បានជម្រាបដល់បងប្អូនជាសមជិកថ្មីថា៖«គ្មានក្រុមគណបក្សប្រឆាំងឯណា មករំដោះជាតិ ចេញ ពីរបបអាវខ្មៅ បនប្រល័យពូជសាសន៍ ប៉ុល ពត ឡើយ គឺមានតែឥស្សរជន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត និងបានកសាងប្រទេសកម្ពុជាពីបាតដៃទទេ រហូតធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័យរីកចម្រើនដូចពេលបច្ចុប្បន្ននេះ»។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ដើម្បីអោយក្លាយជាសកម្មជនរបស់គណបក្ស ជាអ្នកជួយឃោសនាគោលនយោបាយជូនគណបក្សដល់មូលដ្ឋានរបស់យើង បានក្លាយមនុស្សរបស់គណបក្ស នៅជាមួយ ជឿជាក់ ការពារគណបក្សគ្រប់កាល:ទេស: ជួយបម្រើគ្នា ចែករំលែក សម្រាលទុក្ខគ្នាទៅវិញទៅមក នៅតាមមូលដ្ឋានដែលយើងកំពុងរស់នៅ ជាពិសេសគឺបោះឆ្នោតជូនគណបក្សយើងនៅថ្ងៃទិ6-6-2026(មានឈ្មោះបោះឆ្នោត)។

ចុងក្រោយ ឯកឧត្តមបានចែករំលែកដល់យុវជនអំពីច្បាប់ស្តីពីកាត្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិដែលជាកាត្វកិច្ចចាំចាប់ និងជាកិត្តិយសដ៏មហាធំធេងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបៗ និងជាមូលដ្ឋានគ្រឹះនៃប្រភពកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យចេះស្រឡាញ់ទឹកដី ការពារទឹកដីដែលជាតម្រូវការរបស់ប្រទេសជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia