ព័ត៌មាន
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបង្ក្រាបទីតាំងចែកចាយ ផលិតលិខិតឆ្លងដែនប្រទេសចិនក្លែងក្លាយ
គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពី លោក លី គីមស៊ាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:០០ នាទី បានធ្វើការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅរកជនបរទេស ដែលស្ថិតនៅទីតាំង ផ្ទះ លេខ ០៥ ផ្លូវA០២ បុរី ជីបម៉ុង ហ្គ្រេនភ្នំពេញស៊ីធី ស្ថិតនៅផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញ;
មានជនចិនស្នាក់នៅ សរុបចំនួន ០៥នាក់ ប្រុស ( មានលិខិតឆ្លងដែន ចំនួន និងជនជាតិ ចិន ចំនួន ០៣នាក់ ប្រុស (សង្ស័យ កាន់លិខិតឆ្លងដែន ក្លែងក្លាយ )សំភារៈវត្ថុតាងរួមមាន៖
– កុំព្យូទ័រ យួរដៃ ចំនួន ០១គ្រឿង
– លិខិតឆ្លងដែនក្លែងក្លាយជនជាតិចិន ចំនួន ៤៨ក្បាល
– បណ្ណ័ការងារជនបរទេស ចំនួន ៤៥កាត
– ត្រា ចំនួន ០៥ត្រា
– ស្ទិកខ័របិទ ( បញ្ជាក់ សុពលភាព វិសារ ) មួយចំនួន
– តាំប៉ុងពណ័ ក្រហម ចំនួន ០២
– ទឹកថ្នាំត្រាពណ័ ក្រហម ចំនួន ០៣ដប
ជាលទ្ធផល ។
ក្រោយពីបានធ្វើការសាកសួរ ជនសង្ស័យខាងលើ ជាប់ពាក់ពន្ធ័ បទល្មើសក្លែងឯកសារសាធារណៈ ( រក្សរក្សាទុកលិខិតឆ្លងដែនក្លែងក្លាយ , សៀសៀវភៅការងារជនបរទេសក្លែងក្លាយ , ទិដ្ឋាការស្នាក់នៅ(visa) របស់ជនជាតិចិន ក្លែងក្លាយ។
ដោយបានការអនុញ្ញាតពីលោក លី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចនាំខ្លួនជនជាតិចិន ទាំង៥នាក់ រួមនិងវត្តុតាងដែលបានដកហូត ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងនីតិវិធីតាមផ្លូវច្បាប់៕


-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា