ព័ត៌មាន
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ធ្វើរដ្ឋបាល៤ទីតាំងរកឃើញជនបរទេសជិត៣០០នាក់
ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ BTV ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ដោយមានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង អធិការដ្ឋាននគរបាលក្រុង បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត កាលពីទី២៤ ខែឧសភា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងឆែកឆេរជាក់ស្ដែង អគារកម្ពស់៤ជាន់ ៣៦បន្ទប់ មានជនបរទេស១៨នាក់ប្រុស ២សញ្ជាតិ ឥណ្ឌូនេស៊ី១២នាក់ និងម៉ាឡេស៊ី៦នាក់។ ក្រុមការងារបានបញ្ជុនជនបរទេសទាំង១៨នាក់ ទៅអធិការនគរបាលក្រុងប៉ោយប៉ែតដើម្បីស្រាវជ្រាវបន្ត ។
ទន្ទឹមនឹងនេះ លោក លៀម សុដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះខេត្ត សហការជាមួយកម្លាំងជំនាញរបស់អគ្គស្នងការនគរបាលខេត្តដឹកនាំដោយ ឯកឧត្តមសេនីយឯក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តមសេនីយឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះបង្ក្រាប ១ទីតាំង និងធ្វើរដ្ឋបាលចំនួន ៤ទីតាំងដូចខាងក្រោម៖
អគារ១ទីតាំងស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅ (រត់គេច ពីការបង្ក្រាប) ត្រួតពិនិត្យឃើញមាន តុ កៅអី មួយចំនួនបានដឹកទៅទុកនៅអគារសាងសង់នៅខាងក្រោយ និងមានទូរកុងតឺន័រចំនួន៤ សង្ស័យថាបំរើសេវាផ្លូវភេទ។ ក្រុមការងារបានសម្រេចបិទសៀល១ទីតាំង ។
ឯកឧត្តមបន្តថា រដ្ឋបាល៤ទីតាំង រកឃើញជនបរទេសសញ្ជាតិឥណ្ឌូនេស៊ី ២៧៥នាក់ ស្រី៤០នាក់ ក្នុងនោះ៖
− ទីតាំងទី១៖ អគារកម្ពស់៦ជាន់ផ្ទាល់ដី ៤៥បន្ទប់ មានជនបរទេស១៦៣នាក់ ស្រី១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
− ទីតាំងទី២៖ អគារកម្ពស់៧ជាន់ផ្ទាល់ដី ២៦បន្ទប់ មានជនបរទេសចំនួន៥៣នាក់ ស្រី១៣នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
− ទីតាំងទី៣៖ ផ្ទះផ្ទាល់ដី មាន២៣បន្ទប់ មានជនបរទេសចំនួន២៣នាក់ ស្រី៨នាក់ ជាជនជាតិឥណ្ឌូនេស៊ី។
− ទីតាំងទី៤៖ មានកម្ពស់៥ជាន់ផ្ទាល់ដី មាន១១បន្ទប់ មានជនបរទេសចំនួន៣៦នាក់ ស្រី៩នាក់ ជាជនជាតិឥណ្ឌូនេស៊ី៕ អត្ថបទ: វង្ស សុភាព










-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា