ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ ពង្រឹង-ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
ភ្នំពេញ៖នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា ដើម្បីផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មក អំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេសទាំងពីរ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។
ក្នុងជំនួបនេះឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានចែករំលែកបទពិសោធទៅវិញទៅមកលើមាគ៌ាអភិវឌ្ឍន៍ជាតិ ជាពិសេសកិច្ចការកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកំពុងអនុវត្តនៅក្នុងប្រទេសទាំងពីរ ព្រមទាំងជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ជាពិសេសក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីបន្តពូនជ្រំស្មារតីជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងទ្វេភាគីកម្ពុជា-ឡាវ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្រិតត្រីភាគីកម្ពុជា-ឡាវ-វៀតណាម ដែលមានមូលដ្ឋានប្រវត្តិសាស្ត្រយ៉ាងរឹងមាំ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ហើយជឿជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឡាវ នឹងបន្តរីកចម្រើនយ៉ាងរឹងមាំ ជាពិសេសស្របពេលប្រទេសយើងទាំងពីរ ត្រៀមប្រារព្ធខួបលើកទី៧០ ឆ្នាំ នៃទំនាក់ទំនងការទូតនាពេលខាងមុខ៕


-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា