ព័ត៌មាន
ចងចាំ! ថ្ងៃនេះឆ្នាំមុនវីរកងទ័ពកម្ពុជាត្រូវបានយោធាថៃបំពាន និងលួចបាញ់សម្លាប់ដែលជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើក
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ កាលពីឆ្នាំមុន គឺជាការចងចាំរបស់ខ្មែរទូទាំងប្រទេសដែលយោធាថៃបំពាន និងលួចបាញ់សម្លាប់ វីរយុទ្ធជនកម្ពុជា គឺលោកព្រឹន្ទបាលឯក សួន រោន នៅវេលាម៉ោងប្រហែល ៥:៤៥ នាទីព្រឹក នៅក្នុងតំបន់ត្រីកោណមរកត ភូមិន្ទតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលទង្វើនេះ គឺជាសេនារីយោសង្គ្រាមឈ្លានពានទឹកដីកម្ពុជារហូតផ្ទុះជាសង្គ្រាមចំនួនពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ ហើយបន្តឈ្លានពានកាន់កាប់លើទឹកដីកម្ពុជាជាច្រើនកន្លែងដោយដាក់ទូកុងតឺន័រ និងបន្លាលួសរារាំងមិនឱ្យពលរដ្ឋខ្មែរប្រមាណ ៣ម៉ឺននាក់ទៀតមិនអាចត្រឡប់ទៅផ្ទះសម្បែងវិញបានរហូតដល់បច្ចុប្បន្ននេះ។
រហូតមកដល់ពេលនេះ ទោះបីជាកម្ពុជា និងថៃ ទទួលបានបទឈប់បាញ់លើកទីពីរ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ពិតមែន តែមិនទាន់ទាំងស្រុង ឬច្បាស់ថា តើនឹងអាចកើតមានជាថ្មីឬយ៉ាងណានោះទេ។ ប៉ុន្ដែមកទល់ពេលនេះ គោលជំហរបស់រាជរដ្ឋាភិបាលកម្ពុជាមិនបានផ្លាស់ប្ដូរឡើយ គឺបានបញ្ជាក់យ៉ាងច្បាស់ម្តងហើយម្តងទៀត និងខិតខំឱ្យគ្រប់លទ្ធភាពបើទោះបីជានៅមានសង្ឃឹមត្រឹម ១% ក្តី ក៏ជ្រើសរើសដំណោះស្រាយសន្តិវិធី និងប្រើប្រាស់យន្តការច្បាប់ សន្ធិសញ្ញា អនុសញ្ញាដែលមានស្រាប់ដើម្បីបញ្ចប់សង្គ្រាម ការឈ្លានពាន និងនាំសន្តិភាពយូរអង្វែង ពិសេសបញ្ជៀសការបង្ហូរឈាម ជូនជាតិមាតុភូមិដែរ។
ថ្ងៃទី២៨ ខែឧសភានេះ ក៏អាចជាថ្ងៃមួយដែលកូនខ្មែរត្រូវចងចាំដាច់ខាតមិនត្រូវភ្លេច ហើយដាស់ស្មារតីខ្លួនឯងថា «យើងទាំងអស់គ្នាត្រូវរួបរួមគ្នា រួមចិត្ត រួមកម្លាំង រួមស្មារតី និងច្បាស់ក្នុងចិត្តថា មានតែយើងខ្លាំង យើងតែមួយ ទើបសត្រូវមិនងាយនឹងបំបែកយើង ហើយញញើតនឹងឈ្លានពានយើង»។
កម្ពុជាបានឆ្លងកាត់សង្គ្រាម និងការបែកបាក់ច្រើនដំណាក់កាលស្គាល់ទុក្ខវេទនារាប់មិនអស់ ប្រទេសរងការបំផ្លាញ ហេតុនេះយើងពិតជាមិនចង់ជួបទៀតទេ តែបើគេនៅចិញ្ចឹមចិត្តបំពាន និងឈ្លានពានយើង យើងក៏ត្រូវច្បាស់ថាយើងត្រូវដាច់ខាតប្រយ័ត្ន និងការពារពីគេគ្រប់វិនាទី។
ដូចប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ហើយក្នុងបទអន្តរាគមន៍របស់សម្ដេចក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ នៃរដ្ឋសភា លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងរបទដែលសណ្ដាប់ធ្នាប់ពិភពលោក និងការគោរពច្បាប់ អន្តរជាតិមានការធ្លាក់ចុះ ក្នុងនាមជាប្រទេសតូចដូចកម្ពុជា «ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាព មិនអាចសុំអ្នកណាឱ្យមកជួយយើងក្រៅពីយើងខ្លាំងខ្លួនឯងនោះទេ»។
សម្ដេចធិបតី មានប្រសាសន៍ថា៖«សន្ដិភាពយើងមិនអាចសុំអង្វរពីគេទេ បទពិសោធន៍ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះបានប្រាប់ហើយៗក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុងបានគ្រប់ពេលបាននោះទេ ក្រៅពីយើងរឹងមាំខ្លួនឯង នេះគឺជាអ្វីដែលកម្ពុជាត្រូវធ្វើ»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ក៏ជាផ្នែកមួយសំខាន់ ខណៈសម័យនេះមានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា «សន្ដិភាពដោយកម្លាំង» នេះគឺជារបត់ថ្មីដែលកម្ពុជា ទោះបីយើងស្រឡាញ់ ឬមិនស្រឡាញ់ តែយើងត្រូវទទួលស្គាល់ ព្រោះវាជាការពិត ហើយយើងត្រូវតែរឹងមាំខ្លួនឯង។
បើតាមសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ស្ថិតនៅក្នុងកាលៈទេសៈដែលការគោរពច្បាប់អន្តរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូចដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងទៅលើសន្ដិភាព សុវត្ថិភាព អព្យាក្រឹតភាព និងបូរណភាពទឹកដី ជាក់ស្ដែងការគំរាមកំហែងមកលើអធិបតេយ្យភាពកម្ពុជានាពេលនេះ គឺជាឧទាហរណ៍មួយស្រាប់សម្រាប់យើងក្នុងការពង្រឹងខ្លួនឯង។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មយោធាបានជោគជ័យ គឺអាស្រ័យលើកម្លាំងកងទ័ពកម្ពុជាក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និងទាន់សម័យ ដែលមានន័យថា យើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេង ដែលមានថាមពល និងចំណេះដឹងផ្នែកបច្ចេកវិទ្យាដែលអាចជាធនធានសម្រាប់យោធិនអាជីពផង និងសម្រាប់បម្រើដល់វិស័យស៊ីវិលផងតាមរយៈយន្តការច្បាប់កាតព្វកិច្ចយោធាថ្មីនេះ៕




-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន5 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន5 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន5 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង