ព័ត៌មាន
កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ
ឯកអគ្គរដ្ឋទូតឡាវ ថ្លែងថា ចំណងមិត្តភាពយូរអង្វែងកម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និង វិស័យហិរញ្ញវត្ថុជាដើម។
ឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើ គ្រប់វិស័យ និងបានលើកឡើងឱ្យដឹងថា ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នាប្រទេសទាំងពីរ ដោយ បានត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរទាំងនៅរាជធានីភ្នំពេញ និងនៅទីក្រុងវៀងចន្ទន៍។
ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តថា ចំណងមិត្តភាពយូរអង្វែងនេះបានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសភាពជាអ្នកជិតខាងល្អ និងយូរអង្វែង ដែលបានធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជា ផ្លែផ្កា ក្នុងវិស័យជាច្រើនរួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យហិរញ្ញវត្ថុជាដើម។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់ប្រទេសឡាវ ជាពិសេសក្នុងអំឡុង ពេលដែលឡាវធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤ និងក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ កន្លងមក ។
ក្នុងជំនួបនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍យ៉ាងកក់ក្តៅ បាននិងអបអរសាទរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញប្រចាំនៅ កម្ពុជា, ឯកឧត្តមអឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកម្ពុជា-ឡាវកន្លងមក និងបានជម្រាបជូនភ្ញៀវអំពីសមិទ្ធិផលនៃកម្មវីធីកំណែទម្រង់ និងវិធានការនានា ដែលកម្ពុជាបានដាក់ឲ្យអនុវត្ត និងសម្រេចកន្លងមក ដើម្បីធានាបាននូវស្ថេភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងលំនឹង ជីវភាពប្រជាពលរដ្ឋដូចជា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដែលបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី៤ ដើម្បីធានាបាន នូវប្រសិទ្ធភាព នៃថវិកាទាំងក្នុងផ្នែកវិភាជន៍ ទាំងក្នុងផ្នែកប្រតិបត្តិការ និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណ:ផងដែរ ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ជាក់ស្តែងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បាន សម្រេចនូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា, រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ ក៏បានចុះអនុស្សរណៈយោគ យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនិងការ ជួយគ្នាទៅវិញទៅមកក្នុងការងារគយ ដើម្បីជំរុញរំហូរទំនិញដោយសេរីរវាងប្រទេសទាំងពីរ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី,




-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា