ព័ត៌មាន
អ្នកនយោបាយអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើតមនសិការស្នេហាជាតិនិងចងចាំថ្ងៃទី២៨ ខែឧសភា ថៃឈ្លានពានកម្ពុជា
ភ្នំពេញ ៖ បណ្តាអ្នកនយោបាយបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា នឹងត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ពីព្រោះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពាន និងភាពអយុត្តិធម៌មកលើកម្ពុជា។
ឯកឧត្តម រស់ សារ៉ុម ប្រធានគណបក្សសន្តិភាពជាតិ និងជាប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានថ្លែងថា នៅថ្ងៃទី២៨ ខែឧសភានេះ គឺជាខួបមួយឆ្នាំនៃការចងចាំដែលកងទ័ពថៃចូលមកឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា និងបានបាញ់សម្លាប់វីរកងទ័ពកម្ពុជា។ ហើយជាថ្ងៃសោកសៅនិងឈឺចាប់បំផុតចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយអំពាវនាវដល់ប្រជាជាតិខ្មែរចងចាំនៅការឈ្លានពានរបស់ថៃ និងអំពាវនាវឲ្យប្រជាជាតិខ្មែរទាំងអស់ឯកភាពគ្នាជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមគ្នាការពារ ជាតិ ការពារទឹកដី និងបន្តធ្វើពហិកាឈប់ប្រើប្រាស់ផលិតផលថៃគ្រប់ប្រភេទ។
ឯកឧត្តមបានបញ្ជាក់ថា ៖ “មួយឆ្នាំខួបនៃការបាញ់សម្លាប់វីរកងទ័ពរបស់យើងលោក សួន រ៉ោន ដែលជាថ្ងៃដែលើយើងសោកសៅបំផុត ជនរួមជាតិរបស់យើងនៅតែមានការឈឺចាប់ជានិច្ចចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយសូមគោរពវិញ្ញាណក្ខន្ធលោក សួន រ៉ោន វីរកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិ មាតុភូមិរបស់យើង ហើយថ្ងៃនេះជាខួបមួយឆ្នាំសូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព ហើយថែរក្សាទឹកដីរបស់ផងដែរ”។
ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា ចំពោះខួប១ឆ្នាំនៃការចូលមកឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺគួរតែបង្កើតមនសិការស្នេហាជាតិឲ្យបានខ្ពស់ទាំងអស់គ្នា ត្រូវកំណត់ថ្ងៃទី២៨ ខែឧសភា ជាថ្ងៃចងចាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា។ ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងថ្ងៃទី២៨ ខែឧសភា បានកំណត់ត្រាទុកជាប្រវត្តិសាស្ត្រ និងជាថ្ងៃដែលឈឺចាប់បំផុត។ សូមអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ការប្រើប្រាស់ទំនិញនិងផលិតគ្រប់ប្រភេទរបស់ថៃ និងប្រើប្រាស់ផលិតផលក្នុងស្រុកដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យរីកចំរើន។
ឯកឧត្តមបានបញ្ជាក់ថា ៖ “សម្រាប់ប្រជាពលរដ្ឋខ្មែរនៅក្នុងថ្ងៃទី២៨ ខែឧសភា គឺបានកំណត់ត្រាទុកជាប្រវត្តិសាស្ត្រ ហើយក៏មិនអាចលើកលែងអភ័យទោសបានដែរ ព្រោះការស្លាប់វីរកងទ័ពរបស់យើងដោយគ្មានកំហុសទាំងអស់នេះ ត្រូវតែចងចាំទុកជានិច្ច។ បច្ចុប្បន្នភាពរាល់ថ្ងៃនេះ ការឈ្លានពានរំលោភយកដីកម្ពុជាដោយកម្លាំងក៏ពុំមានប្រទេសណាមួយទទួលស្គាល់នៅឡើយទេ។ ប្រជាជនកម្ពុជាកំពុងតែគាំទ្រឲ្យរាជរដ្ឋាភិបាលមានចំណាត់ការទៅលើការដោះស្រាយដោយសន្តិវិធី។ ហើយប្រជាពលរដ្ឋទាំងអស់គួរតែចងចាថ្ងៃទី២៨ ឧសភា ជាថ្ងៃឈ្លានពានរបស់ថៃមកលើកម្ពុជាឲ្យបានគ្រប់ៗគ្នានិងសូមកុំគាំទ្រទំនិញណាមួយរបស់ថៃចូលមកកម្ពុជា និងសូមគាំទ្រផលិតផលខ្មែរ មានតែខ្លួនយើងទេដែលជួយខ្លួនយើងបាន”។
ឯកឧត្តម សែម សម្បត្តិ ប្រធានគណបក្សមហានគរបានថ្លែងថា ថ្ងៃទី២៨ ខែឧសភា នេះ គឺជាខួប១ឆ្នាំនៃការទទួលមរណភាពលោក សួន រ៉ោន វីរកងទ័ពកម្ពុជាដែលកងទ័ពថៃបានបាញ់ប្រហារនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលជាការចាប់ផ្តើមនៃសង្គ្រាមឈ្លានពានមកលើកម្ពុជា។ ហើយថ្ងៃទី២៨ ខែឧសភា គឺជាប្រវត្តិសាស្ត្រនៃការចងចាំ និងប្តេជ្ញាចិត្តរួបរួមជាធ្លុងមួយជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា គឺឯកភាពកម្លាំងឆន្ទៈប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ថៃ។
ឯកឧត្តមបានបញ្ជាក់ថា ៖ “ថ្ងៃទី២៨ ឧសភា ខួបមួយឆ្នាំ គឺជាប្រវត្តិសាស្ត្រចងចាំ និងសូមប្តេជ្ញាចិត្តរួបរួមសាមគ្គីជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ទាំងប្រជាជនកម្ពុជាយើង គឺឯកភាពកម្លាំងឆន្ទៈដាច់ខាតប្រយុទ្ធនឹងអំពើឈ្លានពាននេះឲ្យខានតែបានទោះក្នុងតម្លៃណាក៏ដោយ។ អ្វីជាព្រឹត្តិការណ៍បន្តបន្ទាប់យើងបានលឺបានឃើញបានដឹងហើយរដ្ឋាភិបាលដែលមានសម្តេចធិបតីជានាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់ថា កម្ពុជាមិនអាចទទួលយកការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយដោយប្រើកម្លាំទេ។ អាវុធដែលមាននៅនឹងដៃរបស់ប្រជាជនយើង គឺអាវុធពហិកា យើងមិនប្រើប្រាស់ទំនិញរបស់ថៃ ហើយយើងពង្រឹងស្មារតីកសាងសមត្ថភាពផលិតផលជាតិរបស់យើង និងគាំទ្រផលិតផលជាតិរបស់យើង នោះហើយជាអាវុធដែលយើងប្រឆាំងនឹងការឈ្លានពានរបស់ភាគីថៃ”។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ សហភាពសហព័ន្ធយុវជនកម្ពុជារៀបចំកម្មវិធីដាស់ស្មារតីជាតិ ក្នុងគោលបំណងដើម្បីជំរុញការចងចាំ ផ្សារភ្ជាប់ជាមួយការឈឺចាប់ ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជន ដើម្បីពង្រឹងសមត្ថភាព របស់ខ្លួន និងសម្រាប់អភិវឌ្ឍប្រទេសជាតិឱក្យកាន់តែរឹងមាំ៕ អត្ថបទ៖ វង្ស សុភាព




-
PR NEWS1 week agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន5 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន5 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន5 days agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន5 days agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoរដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង