ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
ភ្នំពេញ៖ ដោយហេតុថាហានិភ័យដែលអាចនាំមកនូវការបាត់បង់សុខសន្តិភាព អាក់ខាននូវការដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជនអាចកើតឡើងគ្រប់ពេល យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន ដោយធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីនៃសង្គមជាតិយើងទាល់តែសោះ ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»។
ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីរំលឹកមេរៀនប្រវត្តិសាស្ត្រ និងពង្រឹងស្មារតីសាមគ្គីភាពជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងថា «ការថែរក្សាឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងរបស់សង្គមជាតិកម្ពុជា ពិតជាត្រូវការថែរក្សាទុកតម្កល់អោយខ្ពស់ កសាង និងដាស់សា្មរតីជាប្រចាំ […] ក្នុងនោះ សម្តេចមហាបវរធិបតីបានលើកឡើងថា ដើម្បីសន្តិភាព និងភាពសុខសាន្តនៃប្រទេសជាតិយើង យើងមិនអាចទៅសុំអង្វរអ្នកណាបានទេ យើងត្រូវតែការពារ ថែរក្សាដោយខ្លួនឯង និងត្រូវតែពឹងផ្អែកលើការពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ ដែលត្រូវការខិតខំប្រឹងប្រែងពង្រឹងគ្រប់វិស័យ និងគ្រប់ពេលវេលា ហើយប្រាកដណាស់នេះជាបេសកកម្មរបស់យើងរៀងខ្លួនៗដើម្បីសង្គមជាតិ»។
ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានមានប្រសាសន៍ថា ឆ្លងកាត់សោកនាដកម្មដ៏ឈឺចាប់នេះ ការដាស់ស្មារតីចេញពីសង្រ្គាមឆ្នាំ ២០២៥ គឺជាការដាស់ស្មារតីអោយកូនខ្មែរត្រូវចង់ចាំថា ដរាបណាមានអ្នកដែលប៉ុនប៉ងចង់ឈ្លានពាន ឬបង្កើតហានិភ័យណាមួយដែលប៉ះពាល់ដល់អ្វីដែលជារបស់ខ្មែរយើង កូនខ្មែរត្រូវចង់ចាំ និងដាស់ស្មារតីជាតិជាប្រចាំ ដើម្បីត្រៀមខ្លួនក្នុងការការពារអ្វីជារបស់ខ្មែរ និងអ្វីដែលជាបូរណភាពដែនដីរបស់យើង។
ឯកឧត្តមបានសង្គត់ធ្ងន់ថា ដោយហេតុថាហានិភ័យដែលអាចនាំមកនូវការបាត់បង់សុខសន្តិភាព អាក់ខាននូវការដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជនអាចកើតឡើងគ្រប់ពេល យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន ដោយធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីនៃសង្គមជាតិយើងទាល់តែសោះ។ ឯកឧត្តមបានបន្តថា អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង» ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា សុខសន្តិភាពដែលយើងបានមកដោយការលំបាក រងនូវការគម្រាមកំហែងស្ទើរទាំងស្រុងនៅតាមបន្ទាត់ព្រំដែន និងរងការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់ប្រជាជនគ្រប់ទិសទីដទៃទៀតផងដែរ។ អាស្រ័យហេតុនេះ តាមរយៈការឆ្លងកាត់នូវសោកនាដកម្ម ការឈឺចាប់ យើងអាចយល់ឃើញថា កម្លាំង និងថាមពលនៃការការពារជាតិ សមត្ថភាព និងការប្តេជ្ញាចិត្តលើការកសាងលើគ្រប់វិស័យរបស់ប្រជាជាតិយើង គឺស្ថិតនៅលើដៃរបស់កូនខ្មែរគ្រប់រូប។ ក្នុងនោះយើងត្រូវខិតខំប្រឹងប្រែងរៀងៗខ្លួន តាមរយៈការពង្រឹងសមត្ថភាព និងផ្តល់ជំនឿទុកចិត្ត និងការគាំទ្រលើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជាប្រមុខ ក្នុងការអនុវត្តនូវគោលនយោបាយដើម្បីយើងសម្រេចបាននូវគោលដៅអភិវឌ្ឍសង្គមជាតិរបស់យើង៕

















-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន1 week agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS6 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន5 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា