Connect with us

ព័ត៌មាន

ក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា

លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «បទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា» រៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្តីការក្រសួង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

បទបង្ហាញខាងលើធ្វើឡើងក្នុងទម្រង់ Hybrid ដោយមាន ឯកឧត្ដម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជាវាគ្មិនកិត្តិយសធ្វើបទបង្ហាញ និងមានការចូលរួមពីមន្ត្រីការទូតទាំងក្នុង និងក្រៅប្រទេសប្រមាណ ១០០ នាក់។

បទបង្ហាញនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់មន្ត្រីការទូត ជាពិសេសមន្ត្រីដែលកំពុងបម្រើការងារនៅតាមស្ថានតំណាងកម្ពុជានៅបរទេស លើច្បាប់វិនិយោគថ្មីរបស់កម្ពុជា បរិយាកាសវិនិយោគ/ពាណិជ្ជកម្ម ការលើកទឹកចិត្ត អត្រាលើកលែងពន្ធ សក្ដានុពលវិនិយោគ និងគន្លឹះសំខាន់ៗក្នុងការទាក់ទាញវិនិយោគិនបរទេសមកកម្ពុជា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia